ព្រៃវែង៖ នៅថ្ងៃទី២៧ កញ្ញា ២០២១ វេលាម៉ោង ២១នឹង២០នាទី ស្រ្តីម្នាក់ដែលជាបុលិគ្គ មនុស្សស្លាប់នៅចំណុចក្នុងបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សាកសពឈ្មោះមុំ ចិន្តា ភេទស្រីុំអាយុ ២៧ ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិក្គសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន ។
-ក្រោយពីទទួលបានដំណឹងលោក ចាន់ វណ្ណះព្រះរាជអាជ្ញារងនិងលោកឧត្តសេនីយ៍ត្រី ពៅ ជីវី ស្នងការរង បានដឹកនាំកម្លាំងជំនាញ មកសហការជាមួយសមត្ថកិច្ចស្រុក .ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការពិនិត្យកន្លែងកេីតហេតុ បានរកឃើញ លើខ្លួនសាកសពដេកផ្ងាក្បាលទៅទិសខាងត្បូង សម្លៀកបំពាក់ជាប់នឹងខ្លួខកដៃទាំង២មានស្នាមខ្សែរចងកដៃទ្រុត៤កន្លែង កែងដៃទាំង២ស្នាមជាំខ្មៅកែងជើងសងខាងដាច់រលាត់ស្បែកតាមកាបំភ្លឺពីម្តាយសាកសពឈ្មោះសឿ សុវណ្ណរី អាយុ៥០ឆ្នាំ ថានៅវេលាម៉ោង១០.០០ នាទីមេរបស់គាត់ហៅឲ្យទៅប្រជុំ ក្រោយពីកូនខ្លួនទៅបាត់ រហូតដល់ម៉ោង ២០.០០នាទីទើបដឹង ពីក្រុមការងារធ្វើការជាមួយកូនទូរសព្ទប្រាប់គាត់ថា កូនខ្លួនស្លាប់នៅកន្លែងធ្វើការងារវា ។
យោងតាមការពិនិត្យកន្លែងកើតហេតុ ការបំភ្លឺរបស់ម្តាយសាកសព និងពិនិត្យសាកសព គឺសាកសពស្លាប់ដោយសារការប្រើកម្លាំងខ្ទុបមុខឲ្យថប់ដង្ហើមដាច់ខ្យល់ស្លាប់ពិតជាករណីឃាតកម្ម ។
សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះយ៉ុម ចន្ថា ភេទប្រុស ឆ្នាំណើត ១៩៩៩ រស់នៅភូមិល្ហើយ ឃុំ+ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ។
-សមត្ថកិច្ចក៍ធ្វើការសាកសួរហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានម្លាប់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន: ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ដោយ សុិន សុខរ៉ា
0 comments:
Post a Comment