ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, December 11, 2021

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យយុវជនម្នាក់បានស្លាប់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួស

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ:  នៅព្រឹកពី ថ្ងៃទី11 ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។


ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យយុវជនម្នាក់បានស្លាប់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួស ដោយសារតែរថយន្តបែនដឹកដីមិនស្គាល់ម៉ាក ១គ្រឿង បើកបរក្នុងល្បឿនលឿនហើយបានជ្រុលទៅបុកម៉ូតូ ១គ្រឿងពេញទំហឹង ខណ:កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នា។

យុវជនដែលស្លាប់ឈ្មោះ ហួត សុខជា អាយុ ១៨ឆ្នាំ ចំណែកអ្នករងរបួសឈ្មោះ នី រដ្ឋា អាយុ ១៩ឆ្នាំ ហើយពួកគេទាំង ២នាក់ ស្នាក់នៅក្នុងសង្កាត់ព្រៃស ខណ្ឌង្កោ ។ នៅមុនពេលកើតហេតុឈ្មោះ នី រដ្ឋា បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-8834 ឌុបជនរងគ្រោះឈ្មោះ ហួត សុខជា ចេញពីកន្លែងស្នាក់នៅឯសង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងបំណងទៅកាន់ថ្នល់ទទឹងក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

ខណ:នោះពួកគេបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលទៅដល់ត្រង់ ចំណុចកើតហេតុ មានរថយន្តបែនដឹកដីពុំស្គាល់ម៉ាក១គ្រឿង បើកក្នុងទិស ដៅស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យ ដួល។ ភ្លាមៗនោះយុវជនហួត សុខជា បានស្លាប់នៅនឹងកន្លែងឯយុវជន នី រដ្ឋា ដែលជាអ្នកឌុបបានរងរបួស ហើយរថយន្តបែនដឹកដីនោះបានបើករត់គេចបាត់តែម្ដង។

នគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីនោះធ្វើការស្រាវជ្រាវរករថយន្តបង្ក ប៉ុន្តែពុំដឹងថាអាចរកឃើញឬមិនឃើញនោះឡើយ បន្ទាប់មកបានធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

0 comments:

Post a Comment