ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, December 20, 2021

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​វិមាន​កីឡដ្ឋាន​»​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ

ចំនួនអ្នកទស្សនា: Views

                                                                                        ភ្នំពេញ​: នា​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​រួមគ្នា​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ វិមាន​កីឡដ្ឋាន ដែល​ជា​សំណង់​ធំជាងគេ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​កើតឡើង​ពី​ចំណង​មិត្តភាព កម្ពុជា​-​ចិន ជា​ជំនួយ​ឥត​សំណង​ពី​មិត្ត​ចិន ដែល​ស្ថិត​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​


វិមាន​កីឡដ្ឋាន បាន​សាងសង់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ១៦.២២​ហិកតា ទំហំ​សំណង់​ប្រហែល ៨.២៤​ម៉ឺន​ម៉ែត្រការ៉េ គឺជា​កីឡដ្ឋាន​ខ្នាត​ធំ ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូត​ដល់ ៦​ម៉ឺន​នាក់ ហើយ​មាន​សមត្ថភាព​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់ជាតិ និង​អន្តរជាតិ​ធំៗ​កម្រិត​ពិភពលោក​។

ពិសេស​នឹង​ក្លាយជា​កីឡដ្ឋាន​ដ៏​សំខាន់ សម្រាប់​ត្រៀម​ស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​កម្ពុជា នា​ឆ្នាំ​២០២៣​ខាងមុខ ។ ឯកឧត្តម Wang Wentian បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​ចំណង​មិត្តភាព​កម្ពុជា​-​ចិន​គឺ​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ នាពេលនេះ​។


 ឯកឧត្តម​បាន​មាន​ប្រសា​ន៍​ថា នៅសល់តែ​៥០២​ថ្ងៃ​ទៀត កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កីឡា​ស៊ី​ហ្គេម (SEA GAME 2023)​លើកដំបូង​នៅ​ទីនេះ ពេល​នោះ​អត្ត​ពលិ​ក​ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍​នឹង​ជួបជុំគ្នា​នៅទីនេះ បង្ហាញ​និង​ស្វែងយល់​ពី​ជំនាញ​នៃ​វិស័យ​កីឡា ដែល​នៅ​ពេល​នោះ ទាំង​តំបន់​អាស៊ី និង​ពិភពលោក​នឹង​ចោល​ក្រសែភ្នែក​មកលើ​កម្ពុជា ជឿជាក់​ថា​កម្ពុជា​នឹង​អាច​ធ្វើឲ្យ​ការប្រកួត​កីឡា​នេះ ក្លាយជា​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ ដែល​បង្ហាញ​ពី​មុខមាត់​ជាតិ លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ជាតិ និង​ជំរុញ​ស្មារតី​ប្រជាជាតិ​។


សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន ដែល​តែងតែ​ជួយ​មកដល់​ប្រទេស​កម្ពុជា​។

សម្ដេច​តេជោ​បាន​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ផ្ដើមកសាង​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​ប្រទេស​ចិន ហើយ​បាន​បន្សល់ទុក​នូវ​កេរ​មរតក​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​ដល់​កូនចៅ​ជំនាន់​ក្រោយ​។


​សម្ដេច​តេជោ បាន​ថ្លែងថា សមិទ្ធផល​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​កម្ពុជា​ទទួលបាន​នាពេលនេះ មិន​ធំធេង​ដល់​ជម្រៅ​ចិត្ត​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ផ្ដល់ជូន​កម្ពុជា​នោះទេ​។ សម្ដេច​តេ​ជោបាន​ផ្ដាំផ្ញើ​តាមរយៈ​អគ្គរដ្ឋទូត​ចិន ដើម្បី​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន សម្រាប់​ទឹកចិត្ត​ដ៏​ធំធេង​ក្នុង​ការផ្ដល់​ជំនួយ​ដល់​កម្ពុជា​នា​ពេល​នេះ​។


​ទាក់ទង​ទៅនឹង​បញ្ហា​ជំងឺ​កូវី​ដ​-១៩ សម្ដេច​តេជោ​បាន​បន្ត​ជំរុញ​ឲ្យ​បន្ត​ចាក់​វ៉ាក់សាំង​ដល់​ការ​ជា​ពលរដ្ឋ​កម្ពុជា ជាពិសេស​មនុស្ស​ចាស់ និង​កុមារ ព្រោះ​ជំងឺ​កូវី​ដ​-១៩ មិនទាន់​ចប់​ទេ​។


​សម្ដេច​តេជោ​បន្តអំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​កុំ​មាន​ការ​ភ័យ​ស្លន់ស្លោ​ខ្លាំងពេក​ជាមួយនឹង​មេ​រោគកូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង គេ​ត្រូវតែ​អនុវត្ត​វិធានការ​ការពារ​ជាប់​ជានិច្ច​។ សម្តេច​តេជោ ហ៊ុន សែន អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​អបអរសាទរ​នូវ​សមិទ្ធផល​ជាតិ​ដ៏​ធំ​នា​ថ្ងៃនេះ និង​ជូនពរឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

0 comments:

Post a Comment