ប្រធានាធិបតីអាមេរិក លោក Joe Biden ថាអាមេរិកនឹងទិញសម្ភារតេស្តរហ័សចំនួន ៥០០ លានឧបករណ៍ទៀត ដើម្បីចែកចាយការធ្វើតេស្ត ដោយឥតគិតថ្លៃ ចំពេលមានវិធានការថ្មី ដើម្បីដោះស្រាយការកើនឡើងនៃការឆ្លងអូមីក្រុង។
លោក Biden ក៏បានប្រកាសពីការពង្រីកការធ្វើតេស្ត និងការគាំទ្រផ្នែកវេជ្ជសាស្ត្រ សម្រាប់មន្ទីរពេទ្យ ប៉ុន្តែថា ប្រទេសមិនទាន់ដល់កម្រិតឱ្យមានការបិទខ្ទប់នៅឡើយ។
លោក បាននិយាយថា៖ «នេះមិនមែនជាខែមីនាឆ្នាំ២០២០ ទេ។ យើងបានត្រៀមខ្លួនហើយ។ យើងដឹងច្រើនជាងមុនហើយ»។
គួរបញ្ជាក់ផងដែរថា វ៉ារ៉្យង់អូមីក្រុង បានក្លាយជា វ៉ារ៉្យង់លេចធ្លោនៅក្នុងសហរដ្ឋអាមេរិក ដែលបង្កឱ្យមានករណីឆ្លងស្មើនឹងជិត៣ភាគ៤នៃករណីថ្មីទាំងអស់។
វ៉ារ៉្យង់នេះ ត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងនៅអាហ្វ្រិកខាងត្បូងកាលពីខែមុន ប៉ុន្តែឥឡូវនេះបានរីករាលដាលពាសពេញពិភពលោក៕
0 comments:
Post a Comment