ទោះបីជាពួកតាលីបង់សង្កត់ធ្ងន់លើតួនាទីរបស់មេដឹកនាំកំពូល Hibatullah Akhundzadaក៏ដោយ ក៏អ្នកសង្កេតការណ៍នៅតែមានមន្ទិលថាតើឥស្សរជនដ៏មានឥទ្ធិពលនេះនៅរស់ឬស្លាប់?នៅពេលដែលពួកតាលីបង់បានកាន់កាប់រដ្ឋធានីកាប៊ុលនៅពាក់កណ្តាលខែសីហានិងបានឡើងកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថានជាលើកទី២នោះវាំងននអាថ៌កំបាំងអស់រយៈពេលជាច្រើនឆ្នាំអំពីកន្លែងលាក់ខ្លួនរបស់មេដឹកនាំកំពូល Hibatullah Akhundzadaកាន់តែមិនអាចទាយទុកជាមុនបាន។
ប្រជាជនអាហ្វហ្គានីស្ថានជាច្រើននៅមិនទាន់ដឹងច្បាស់ថាតើមេដឹកនាំតាលីបង់វ័យចំណាស់នៅមានជីវិតឬក៏ស្លាប់។សូម្បីតែអ្នកវិភាគជើងចាស់បំផុតក៏មានមន្ទិលថាតើនរណាជាអ្នកដឹកនាំកម្លាំងនេះពិតប្រាកដ?នៅថ្ងៃទី៣០ខែតុលា ២ខែបន្ទាប់ពីអ្នកនាំពាក្យតាលីបង់បានបញ្ជាក់ថាមេដឹកនាំ Akhundzada នៅរស់ និងមានសុខភាពល្អនៅក្នុងទីក្រុងKandaharពាក្យចចាមអារ៉ាមបានរីករាលដាលពាសពេញទីក្រុងភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានថាមេដឹកនាំតាលីបង់បានទៅសួរសុខទុក្ខនិងថ្លែងសុន្ទរកថានៅសាលាJamia DarulAloomHakimiaដែលជាសាលាមូស្លីមនៅKandahar។ក្រោយមកមន្ត្រីតាលីបង់បានបញ្ជាក់ពីការមកដល់របស់Akhundzadaនៅទីក្រុងHakimiaដោយបានបញ្ចេញសំឡេងថតសំឡេងរយៈពេលជាង១០នាទីនៃសុន្ទរកថារបស់លោក។ក្នុងអំឡុងពេលសុន្ទរកថារបស់លោកAkhundzada បានអធិស្ឋានសម្រាប់អ្នកស្លាប់និងរបួសតាលីបង់និងសម្រាប់ភាពជោគជ័យនៃការដឹកនាំតាលីបង់នៅក្នុង “ការសាកល្បងដ៏អស្ចារ្យ” ។មុននោះសាធារណជនភាគច្រើនបានស្គាល់មេដឹកនាំតាលីបង់ តាមរយៈសារជាលាយលក្ខណ៍អក្សរដែលត្រូវបានបោះពុម្ពជារៀងរាល់ឆ្នាំជុំវិញថ្ងៃបុណ្យមូស្លីម។នៅតំបន់ជាយក្រុងក្រីក្របំផុតមួយនៃខេត្តKandaharយុទ្ធជនតាលីបង់២នាក់ឈរយាមនៅមុខទ្វារពណ៌ខៀវនិងសនៃសាលា Hakimia ។ លោក Massum Shakrullah ប្រធានផ្នែកសន្តិសុខរបស់ Hakimia បាននិយាយថានៅពេលដែលមេដឹកនាំកំពូលបានមកលេងនៅថ្ងៃទី៣០ខែតុលាលោកត្រូវបាន “ប្រដាប់អាវុធ”និងអមដោយ “សន្តិសុខ៣នាក់” ។Shakrullahបានបង្ហើបថា៖ «សូម្បីតែទូរសព្ទដៃនិងម៉ាស៊ីនថតសំឡេងក៏មិនត្រូវបានអនុញ្ញាតដែរ។Mohammedអាយុ១៩ឆ្នាំជាសិស្សម្នាក់នៅសាលាបាននិយាយថា”យើងទាំងអស់គ្នាបានមើលមេដឹកនាំហើយយំ”។នៅពេលត្រូវបានសួរថាតើអាចបញ្ជាក់បានថាពិតជាមេដឹកនាំAkhundzada មែននោះ Mohammed បាននិយាយថា លោកនិងមិត្តរួមថ្នាក់របស់លោកពិតជារំភើបខ្លាំងណាស់ដែល”ភ្លេចមើលមុខមេដឹកនាំ”។ការរក្សាការសម្ងាត់របស់មេដឹកនាំគឺជាការផ្តោតជាពិសេសរបស់ពួកតាលីបង់ក្នុងអំឡុងទសវត្សរ៍នៃសង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាពិសេសនៅពេលដែលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅតែបន្តកើតមាន។Akhundzadaត្រូវបានដំឡើងឋានៈជាមេដឹកនាំកំពូលនៃក្រុមតាលីបង់ក្នុងឆ្នាំ២០១៦បន្ទាប់ពីអ្នកស្នងតំណែងមុនរបស់លោកMullah Akhtar Mansour ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក។Akhundzadaទទួលបានការគាំទ្រពីមេដឹកនាំអាល់កៃដា លោក Ayman al-Zawahiri យ៉ាងឆាប់រហ័ស។ ការគាំទ្រពីអ្នកស្នងតំណែងរបស់ Osama bin Laden បានជួយ Akhundzada ពង្រឹងជំហររបស់លោកជាមួយសម្ព័ន្ធមិត្តយូរអង្វែងនៅក្នុងជួរតាលីបង់។ក្រុមតាលីបង់បានបញ្ចេញរូបថតតែមួយសន្លឹករបស់Akhundzadaកាលពី៥ឆ្នាំមុននៅពេលដែលលោកបានចូលកាន់តំណែងជាអ្នកដឹកនាំកងកម្លាំង។សូម្បីតែរូបថតនេះរបស់ Akundzada ជាមួយនឹងពុកចង្ការពណ៌ប្រផេះកន្សែងពណ៌ស និងភ្នែកដ៏មានឥទ្ធិពលក៏ត្រូវបានគេថតកាលពីពីរទសវត្សរ៍មុន។
0 comments:
Post a Comment