ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, December 17, 2021

សមត្ថកិច្ចនៅខណ្ឌពោធិ៍សែនជ័យចាប់ក្រុមចោរប្លន់ម៉ូតូ​ ចំនួន៥នាក់ និងអ្នកទទួលទិញម្នាក់​​ បន្ទាប់ពីប្លន់ម៉ូតូប្ដីប្រពន្ធមួយគូរ !!

ចំនួនអ្នកទស្សនា: Views

                                                                           ​​​​​​​​​​​​​​​ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី១៧​ ខែធ្នូ  ឆ្នាំ២០២១វេលាម៉ោង០៨:១០នាទី កម្លាំង​សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ជា​មុខសញ្ញា​ធាក់​ប្លន់​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នាពេល​រាត្រី​ និង​អ្នកទទួល ផល​ចោរកម្ម​ម្នាក់ទៀត​។ប្រតិបត្តិការនេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។


សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ខាង​លើ​ជា​មុខសញ្ញា​វាយ ធាក់​ផ្តួល​ម៉ូតូ​ពលរដ្ឋ​តាមផ្លូវ​នាពេល​រាត្រី​រួច​ប្លន់​តែម្តង​។

ជនរងគ្រោះ​ជាប្ដីមានឈ្មោះ​ ស៊ាន​ តុលា ភេទ​ប្រុស​ អាយុ២៨ឆ្នាំ មុខរបរ​ធ្វើ​ចុងភៅ ស្នាក់នៅ​ម្ដុំ​ក្បែរ​ផ្សារ​ព្រៃទា មាន​ស្រុកកំណើត នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ ចំណែក​ប្រពន្ធមានឈ្មោះ ​ស្រីអូន អាយុ​៣០​ឆ្នាំ មុខរបរ​មេការ​នៅ​ហាង​មួយកន្លែង ស្នាក់នៅ​ជាមួយគ្នា​។​

ក្រោយពី​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើ​ការស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់ ​និង​អ្នកទទួលផល​ចោរកម្ម​ម្នាក់​ផងដែរ​។

ក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ​ទាំងអស់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើ​ម្បី​ចាត់ការ​តាមច្បាប់​ ចំណែក​បក្ខពួក​ដែល​នៅសេសសល់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត៕​​រស្មី បឹងយក្ខឡោម

0 comments:

Post a Comment