ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកវរសេនីយ៍ឯកសូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ កម្លាំងប៉ុស្តិ៍ចំនួន០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍សិលាខ្មែរនៃវរសេនាតូចលេខ៩១១ សហការជាមួយ កម្លាំងយោធា និងកម្លាំងប្រជាការពារភូមិសិលាខ្មែរ បានធ្វើការទប់ស្កាត់ ពលករខ្មែរ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើ នៅប្រទេសថៃ បានចំំនួន១៦នាក់ ស្រីចំនួន០៥នាក់ នៅចំណុចព្រំទល់ភូមិសិលាខ្មែរ និងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីសួរនាំតាមនិតិវិធីរួចរាល់ និងទទួលបានបទបញ្ជាពីលោកមេបញ្ជាការ កម្លាំងប៉ុស្តិ៍បានបញ្ជូនពួកគាត់ទាំង១៦នាក់ ទៅកន្លែងពិនិត្យសុខភាពច្រកអូរបីជាន់៕ វណ្ណឌី សូមបងប្អូនចូលរួមអនុវត្ត ការណែនាំរបស់សម្តេចតេជោហ៊ុនសែនទាំងអស់គ្នា ៣កុំ ៣ការពារ
។
0 comments:
Post a Comment