ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57


ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, October 22, 2021

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជីវករ និងជម្រុញដល់មន្ត្រីជំនាញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យរបៀបរៀបរយផ្សារ ក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី៖នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរ/អង្គភាពពាក់ព័ន្ធ អភិបាលក្រុងសែនមនោរម្យ អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជីវករ និងពិនិត្យមើលស្ថានភាព ផ្សារក្រុងសែនមនោរម្យ ។ 


នាឱកាសនោះ ឯកឧត្តម ថង សាវុន បានធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ ជាពិសេសរដ្ឋបាលក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់គិតគូរពីសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីឱ្យសោភ័ណ្ឌភាព បរិស្ថានល្អ នៅក្នុងក្រុងសែនមនោរម្យ ដោយរៀបចំសំអាតបរិវេណសួនឧទ្យាន ចាប់ពីរូបសំណាកដំរីដែក រហូតដល់វិមានឯករាជ្យ ។ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង ត្រូវរៀបចំកន្លែងលក់ដូរថ្មី ឱ្យបានសមរម្យសម្រាប់អាជីវករ  ដែលដាក់តាំងលក់ដូរ ជុំវិញបរិវេណរង្វង់មូលគោព្រៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណរង្វង់មូលនេះឱ្យមានសោភ័ណភាព សម្រាប់ទទួលភ្ញៀវទេសចរ។ 


ចំពោះផ្សារក្រុងសែនមនោរម្យ ឯកឧត្តម បានស្នើដល់អាជីវករទាំងអស់ ត្រូវគិតគូរពីប្រយោជន៍រួម កុំដាក់តាំងទំនិញបន្លែបង្កានៅលើចំណីផ្លូវសាធារណៈ ចូលរួមវេចខ្ចប់សំរាម និងរក្សាអនាម័យតាមកន្លែងលក់     រៀងៗខ្លួន ធ្វើយ៉ាងណាឱ្យផ្សាររបស់យើងមានសោភ័ណ្ឌភាព របៀបរៀបរយ។ ម្យ៉ាងទៀត អាជ្ញាធរក្រុង និងអង្គភាព ជំនាញពាក់ព័ន្ធ ត្រូវចូលរួមសម្របសម្រួល ដោះស្រាយបញ្ហាផ្សេងៗ ដែលអាជីវករស្នើរសុំឱ្យបានទាន់ពេលវេលា ។ 

ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរក្នុងផ្សារសែនមនោរម្យ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសរាជ   រដ្ឋាភិបាលកម្ពុជា អនុវត្ត ៣កុំ ៣ការពារ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីការពារអាយុជីវិតរបស់បងប្អូន ៕

0 comments:

Post a Comment