ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, October 04, 2021

បុរសម្នាក់គ្រាន់តែឈប់រថយន្ត ចុះដកលុយកន្លែង អុីម៉ានីមួយភ្លែត ចំមុខផ្ទះបែជេរប្រមាថ ឡើងហ៊ុយផ្សែង

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ÷បុរសម្នាក់ដែលគេស្គាល់ថាជាអគ្គនាយករបស់អង្គភាពសារព័ត៌មានGBC.TV.hot news ម្នាក់ត្រូវបានក្មេងស្រី អាយុ ២០ ឆ្នាំជាងជេរប្រមាថព្រោះតែចតរថយន្តចំមុខផ្ទះឈប់ដកលុយមួយភ្លែត។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ២០ នាទី ថ្ងៃទី ៣ ខែតុលាឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ១០៥K ក្នុងសង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើនេះដោយសារម្ចាស់ផ្ទះមិនចេះយោគយល់ដល់អតិថិតែងតែជេរប្រមាថទៅលើបុគ្គលដែលឈប់រថយន្ដនៅឯមុខផ្ទះរបស់គាត់។


តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានប្រាប់ឲ្យអង្គភាពយើងដឹងថាបុគ្គលខាងលើតែងតែរករឿងអ្នកធ្វើដំណើរមិនថាទីជិតទីឆ្ងាយឱ្យតែមកឈប់នៅកន្លែងនេះតែងតែជេរប្រមាថទៅលើមិនរើសមុខ សម្បីសមត្ថកិច្ចក៏ឈឺក្បាលដោយសារបុគ្គលខាងលើនេះដែរ។

ក្រោយកើតហេតុភាគីទាំងពីរក៏ត្រូវបានសមត្ថកិច្ចមកអន្តរាគមន៍និងសម្រុះសម្រួលគ្នាដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយបន្តទៅទៀត៕ វណ្ណឌី

0 comments:

Post a Comment