ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, October 14, 2021

ហួសចិត្ត !មានឋានៈដល់ថៅកែហ្គារសសាំងហើយ បែរជាមានគំនិតលក់សាំងឲ្យអតិថិជនមិនគ្រប់លីត្រ

ចំនួនអ្នកទស្សនា: Views

 


ខេត្តកណ្ដាល÷  ម្ចាស់ការ៉ាស់សាំង ៣ នាក់ ជាថៅកែការ៉ាស់សាំងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ ចោរលួចសាំងចាក់ឱ្យប្រជាពលរដ្ឋមិនដែលគ្រប់លីត្រ ករណីលក់សាំងមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ជារយៗ.។

យោងតាមបណ្ដាញសារព័ត៌មានក្នុងក្រុងកម្ពុជាទើបតែទទួលបានថា ថៅកែការ៉ាស់សាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលក់សាំងមិនគ្រប់លីត្រចាក់ជូនប្រជាពលរដ្ឋ ហើយ ថែមទាំងគៃបំបាត់វត្ថុតាង ទៀត នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ហើយ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបឲ្យព័ត៌មានរស្មីបឹងយក្ខឡោមឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ថា ក្រុមគណៈកម្មាធិការចម្រុះ មានកាំកុងត្រូល ប្រចាំខេត្ដកណ្តាល  និង កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និង ស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានពិនិត្យឃើញថា មិនប្រក្រតី មួយចំនួន និង ធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងនោះភ្លាមៗ តែម្តង 

ជនសង្ស័យទី១ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ទី២ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ និង ទី៣ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ ។

ប្រភពបានបន្តថា ដេប៉ូ ម៉ាក់ ម៉ីម៉ី ប្រេងសាំងធម្មតា ខ្វះ៧លីត្រ ក្នុង១០០លីត្រ ។ ប្រេងសាំងស៊ុបពែរ ខ្វះ៨,៨លីត្រ ក្នុង១០០លីត្រ​និង ប្រេងម៉ាស៊ូត ខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ ។

ចំណែកឯដេប៉ូ ចាន់ ធឿន រកឃើញ ប្រេងសាំងធម្មតា ខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ ។ ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ និង ប្រេងម៉ាស៊ូត ខ្វះ៦,១៥លីត្រ ក្នុង១០០លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទ និងផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មរបស់ដេប៉ូ ប្រេងឥន្ទនទាំង២នេះ។

លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ហ៊ុង សុខហ៊ាង បានមកដល់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ ធឿន របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកធ្វើការកាត់ផ្តាច់ខ្សែលួស ឬ សៀលដើម្បីធ្វើការបើក លក់អាជីវកម្មរបស់គាត់ជាធម្មតាវិញ។ ចំណែកឈ្មោះ ថូ សុផាត នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានយកកន្ត្រៃមកកាត់ខ្សែលួស ឬ សៀលដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើក លក់អាជីវកម្មជាធម្មតាវិញដែរ។ ភ្លាមៗនោះ ក្រុមគណៈកម្មាធិការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀត និង នាំខ្លួនជនទាំង៣នាក់នោះ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរតែម្តង  ដើម្បីចាត់ការតាមផ្លូវច្បាប់បន្តករណីពីបទលួចកាប់គេងជាបទលួច៕ ដោយនាយកនិពន្ឋ  សុិន សុខរ៉ា

0 comments:

Post a Comment