ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, October 28, 2021

អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីជូនដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ ចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានទទួលនូវ

ចំនួនអ្នកទស្សនា: Views

 


ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២១នេះ លោក សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូននិធិកម្ពុជាប្រឆាំងកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី នាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ  ព្រមទាំងសប្បុរសជន ចែកជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិឡៅកា សង្កាត់ សុខដុម ក្រុងសែនមនោរម្យ។

ក្នុងឱកាសនោះ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូននិធិកម្ពុជាប្រឆាំងកូវីដ-១៩ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ដែលជានិច្ចកាល ឯកឧត្តម  និងលោកជំទាវ ខិតខំអស់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើង ទីណាមានប្រជាពលរដ្ឋជួបទុក្ខលំបាក ទីនោះតែងតែមានវត្តមាន ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ។

លោក ហោ សេរីវឌ្ឍន៍ បានមានប្រសាសន៍បន្តថា៖ ដោយមានការយកចិត្តទុកដាក់ និងគិតគូខ្ពស់របស់ឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋបាន និងកំពុងជួបប្រទះបញ្ហាលំបាកខ្វះខាតក្នុងជីវភាពរស់នៅ ក្នុងកំឡុងពេលកូវីដ-១៩ នាពេលនេះបងប្អូន បានទទួលនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត  និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជន។

នាឱកាសនោះ លោក សាយ ម៉េងគីម  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូននិធិកម្ពុជាប្រឆាំងកូវីដ-១៩ ជាពិសេសចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជន ដែលបានផ្តល់នូវអំណោដ៏ថ្លៃថ្លា ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងភូមិឡៅកាចំនួន ១០០គ្រួសារ កំពុងជួបប្រទះបញ្ហាលំបាកខ្វះខាត ក្នុងជីវភាពរស់នៅក្នុងកំឡុងពេលកូវីដ១៩ និងសូមប្រសិទ្ធិពរជ័យ សិរីបង្គល វិបុលសុខ បវរមហាប្រសើរ ជួនចំពោះ ឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី លោក ហោ សេរីវឌ្ឍន៍ ប្រធានមូននិធិកម្ពុជាប្រឆាំងកូវីដ-១៩ ព្រមទាំងសប្បុរសជន សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងខ្លា ប្រាជ្ញាឈ្លាសវៃ ទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងសមប្រកបតែពុទ្ធពរទាំង ៤ប្រការគឺ៖អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឈ្លៀងឈ្លាតឡើយ។

អំណោយនាពេលនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ  ទឹកស៊ីអីុវ ១យួរ ជែលលាងដៃ ១ដប ទឹកសារ៉ូខ្ញីទឹកឃ្មុំ ១ប្រអប់ ច្រាស់ដុសធ្មេញ ១ដើម កន្រ្តៃកាត់ក្រចក ១ដើម សាប៊ូបោកសំលៀកបំពាក់កូនក្មេង ១ដប និងថ្នាំពេទ្យ ព្រមទាំងម៉ាស ១កញ្ចប់៕ដោយ៖ពៅ សំរេច

0 comments:

Post a Comment