ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, October 21, 2021

ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរី

ចំនួនអ្នកទស្សនា: Views


មណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តមណ្ឌលគិរី រួមមាន៖ ១. ឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវផ្ទេរភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរី  ទៅបំពេញភារកិច្ច ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តស្ទឹងត្រែង

២. ឯកឧត្តម ថង សាវុន ដែលត្រូវបានផ្ទេរភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី ទៅបំពេញភារកិច្ច ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរីវិញ។

ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរី ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុង/ស្រុកទាំង៥ ក្នុងខេត្ត លោក លោកស្រី សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្ស សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ប្រធានគណបក្សក្រុង/ស្រុក ប្រធានសាខាបក្ស មន្ទីរអង្គភាពជុំវិញជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី៕

0 comments:

Post a Comment