ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, October 22, 2021

ធ្លាក់ខ្លួន!!នាយតាក់ស៊ី ពីថៅកែឡាន ថៅកែដីឡូតិ៍ និងជាតារាកប្លែងល្បី បែរជាមកជួលបន្ទប់១ខែ ៦០ដុល្លារ ទាំងដែលមិនចង់មានលុយបង់ផង

ចំនួនអ្នកទស្សនា: Views

 ជីវិត និងការរស់នៅរបស់មនុស្សម្នាក់មិនថិតថេរនោះទេ ពេលខ្លះមានឡើង ពេលខ្លះមានចុះ ពេលខ្លះមាន ពេលខ្លះក្រ ពេលខ្លះល្បីល្បាញ ពេលខ្លះសឹងតែគេភ្លេចមុខបាត់ទៀត ជាក់ស្ដែងតារាកំប្លែងដែលធ្លាប់មានប្រជាប្រិយភាពខ្លាំង តែក្រោយពេលកូ.វី.ដ១៩ មកនេះសឹងតែមិនឃើញមុខនាយ តាក់ស៊ីហើយ។


តារាកំប្លែង នាយ តាក់សុីពីថៅកែឡាន ថៅកែដីឡូត៌ ជាតាល្បីបែរជាធ្លា-ក់ខ្លួនជួលផ្ទះ១ខែ៦០ដុល្លារ ពេលខ្លះរកលុយបង់ថ្ងៃផ្ទះមិនបានផង សូមបងប្អូនជួយហៅគាត់ទៅថតដើម្បីបានប្រាក់កំរ៉ៃផង នេះជាការសំណូមពរពីលោកអ៊ឹមជីវ៉ា។


លោកអ៊ឹមជីវ៉ា បានបន្ថែមឲ្យដឹងទៀតថាដោយមើលឃើញពីភាពខ្វះខាតរបស់នាយតាក់សុី តារាកំប្លែង CTN លោកជំទាវស្រីនាង និងស្វាមី ឧបត្ថម្ភថវិការជូនដល់នាយ តាក់សុី ចំនួន ១លានរៀល តាមរយៈលោក អុឹម ជីវ៉ា ជូនដល់នាយតាក់សុី ។


សូមបញ្ជាក់ផងដែរថានាយតាក់សុីជួលផ្ទះនៅម្តុំស្ថានីយ៍ទូរទស្សន៍ CTN ក្នុង១ខែ ៦០ដុល្លារ ដោយនាយតាក់សុីនិយាយថា សូមពុកម៉ែបងប្អូនជួយហៅគាត់ថតផងមដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ ព្រោះសព្វថ្ងៃនេះគាត់ក្រខ្លាំងណាស់ ណាមួយត្រូវចិញ្ចឹមម្តាយនៅស្រុកទៀត ។

តាមរយៈបទសម្ភាសន៍នាយតាក់ស៊ីបានឲ្យដឹងថាក្រោយសឹ-កដោយសារជំ-ងឺទឹ-ក-នោ-ម-ផ្អែ-ម គឺមិនដូចដែលគេយល់ឃើញទេថា នាយតាក់សុីជាថៅកែឡាន ថៅកែដីឡូត៌ តាមពិតគឺគ្រាន់តែហៅលោកទៅថតប៉ុណ្ណោះ ឈរឈ្មោះតំណាងឲ្យគេប៉ុណ្ណោះ មិនមែនជាម្ចាស់ហាង ថៅកែនេះ៕ ឌី

0 comments:

Post a Comment