ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Sunday, October 24, 2021

អភិបាលខេត្តមណ្ឌលគិរី បានប្រគល់ម៉ាស៊ីនកាត់ស្មៅចំនួន ០៨ គ្រឿង ដល់ រដ្ឋបាលក្រុងសែនមនោរម្យ

ចំនួនអ្នកទស្សនា: Views

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១នេះ ឯកឧត្តម  ថង សាវុន អភិបាលខេត្តមណ្ឌលគិរី  បានផ្តល់ម៉ាស៊ីនកាត់ស្មៅចំនួន ០៨ គ្រឿង ដល់រដ្ឋបាលក្រុងសែនមនោរម្យ ដើម្បីចែកជូនដល់សាលាសង្កាត់ទាំងបួន សម្រាប់កាត់ស្មៅសម្អាត បរិស្ថាន នៅតាមសាលាសង្កាត់នីមួយៗ និង តាមផ្លូវសាធារណៈ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ  ដោយក្នុងមួយសង្កាត់ទទួលបានម៉ាស៊ីនកាត់ស្មៅចំនួន ០២គ្រឿង ដោយមានការចូលរួមពី លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក នាង វណ្ណះ នាយករងរដ្ឋបាលសាលាខេត្ត  លោក  ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ  លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី  នៅសណ្ឋាគារ អុីលីវិន ។ 



ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់តម្កល់ ជួងជ័យ និង ស្គរជ័យ នៅវត្តសែនមនោរម្យ ដែលស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕

0 comments:

Post a Comment