ភ្នំពេញ៖ សម្លេងទ្រហោយំលាយឡំនឹងសម្រែកស្រែកទាំងទឹកភ្នែក ហេតុអ្វីបានជាជីវិតម្ដាយអីក៏ពិបាកម្ល៉េះកូន ដែលបានអង្រួនបេះដូង ដួងចិត្តឯកឧត្តម ដួង តារា រដ្ឋលេខាធិការក្រសួងទីស្ដីការគណៈរដ្ឋមន្ត្រីស្ទើរតែទប់ទឹកភ្នែកមិនបាន អាណិតលើសពីអាណិតព្រោះតែក្ដីអាណិតមេត្តាក្នុងនាមប្រជាពលរដ្ឋខ្មែរស្រឡាញ់ខ្មែរនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ។
ជាមួយគ្នានោះដែរ ឯកឧត្តម ដួង តារា ក៏បានលើកឡើងដែរថា ព្រឹកនេះពេលចេញពីញាំអាហារពេលព្រឹកនៅហាងជុំមិត្តផ្លូវជាតិលេខ៣ ខ្ញុំមានភ័ព្វសំណាងបានជួបលោកយាយអាយុ៧០ឆ្នាំម្នាក់ដែលធាក់ង់លក់នំកង នំក្រូចអស់រយះពេលជាង៤០ឆ្នាំមកហេីយ។
ឯកឧត្តមដ៏មានក្ដីមេត្តា ករុណារូបនេះបានបញ្ជាក់ថា អ្វីដែលបណ្តាលអោយលោកយាយយំព្រោះខ្ញុំបានទិញនំទាំងអស់តម្លៃ$១០០ និងថែមជូន$១០០ទៀតសម្រាប់ព្យាបាលជំងឺ។ លោកយាយអភ័ព្វមិនដែលគិតថាមានថ្ងៃនេះទេក្នុងជីវិត។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម ដួង តារា ក៏បានអំពាវនាវឲ្យយើងទាំងអស់គ្នាចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
0 comments:
Post a Comment