សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ២០០លានដុល្លារដល់អ៊ុយក្រែន។បណ្តាញដ៏ធំបំផុតរបស់អ៊ុយក្រែនបានដួលរលំ ដែលប៉ះពាល់ដល់ប្រព័ន្ធព្រមានការវាយប្រហារតាមអាកាស។
យោងតាម Pravda កាលពីថ្ងៃទី១២ខែធ្នូ ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជួបប្រជុំគ្នានៅការិយាល័យOval នៅសេតវិមាន។ នៅទីនេះលោក Bidenបានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីមួយសម្រាប់ទីក្រុងគៀវ។លោកBidenបាននិយាយថា”ខ្ញុំទើបតែបានយល់ព្រមផ្តល់ជំនួយយោធាបន្ថែមចំនួន២០០លានដុល្លារដល់អ៊ុយក្រែន។ប្រាក់នេះនឹងត្រូវបានបញ្ចេញយ៉ាងឆាប់រហ័ស។យើងនឹងនៅខាងអ្នកជានិច្ច”។លោកប្រធានាធិបតី Biden ក៏បានសង្កត់ធ្ងន់ថានៅតែមានការគាំទ្រទ្វេភាគីសម្រាប់អ៊ុយក្រែននៅក្នុងសហរដ្ឋអាមេរិកហើយលោកមានឆន្ទៈក្នុងការធ្វើសម្បទានលើបញ្ហាព្រំដែន ដើម្បីបន្តការពិភាក្សានៅក្នុងសភាឱ្យដំណើរការក្នុងទិសដៅត្រឹមត្រូវ។ប្រព័ន្ធ ផ្សព្វផ្សាយ អាមេរិក បាន លាតត្រដាង ថាសព្វាវុធ ដែល មាន តម្លៃ ២០០ លាន ដុល្លារ ក្នុង កញ្ចប់ ជំនួយ ថ្មី នឹង ត្រូវ យក ពី ទុន បម្រុង របស់ មន្ទីរ បញ្ចកោណ។ សព្វាវុធទាំងនេះរួមមាន កាំជ្រួចបន្ថែមសម្រាប់ប្រព័ន្ធ HIMARS កាំជ្រួចប្រឆាំងវិទ្យុសកម្ម HARM ប្រព័ន្ធប្រឆាំងពាសដែក កាំភ្លើងធំ កាំភ្លើងវែង ៤លានគ្រាប់ ម៉ាស៊ីនភ្លើង និងឧបករណ៍ជាច្រើនទៀត។ រួមទាំងកញ្ចប់ជំនួយនេះ សហរដ្ឋអាមេរិកនៅតែមានអាវុធប្រហែល៤.៤ពាន់លានដុល្លារអាមេរិក ដែលអាចដកចេញពីទុនបម្រុងរបស់មន្ទីបញ្ចកោណ។
បណ្តាញធំបំផុតរបស់អ៊ុយក្រែនត្រូវបានវាយប្រហារ
យោងតាមReutersកាលពីថ្ងៃទី១២ខែធ្នូប្រតិបត្តិករបណ្តាញធំបំផុតរបស់អ៊ុយក្រែន Kyivstar បានរងការវាយប្រហារដែលបណ្តាលឱ្យអតិថិជន២៤.៣ លាននាក់បាត់បង់សញ្ញាទូរស័ព្ទនិងអ៊ីនធឺណិត។លោក Oleksandr Komarov នាយកប្រតិបត្តិនៃ Kyivstar បាននិយាយថា “ការវាយប្រហារតាមអ៊ីនធឺណិតគឺជាផលវិបាកនៃជម្លោះ។ផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់យើងត្រូវបានបំផ្លាញ។ យើងកំពុងព្យាយាមជួសជុលវា។ប៉ុន្តែវាមិនច្បាស់ថានៅពេលណាដែលសញ្ញាអាចត្រូវបានស្ដារឡើងវិញ”។អាជ្ញាធរអ៊ុយក្រែនបានប្រកាសថាឧបទ្ទវហេតុនេះបានរំខានដល់ប្រតិបត្តិការនៃប្រព័ន្ធព្រមានការវាយប្រហារតាមអាកាសនៅក្នុងតំបន់ជាច្រើន៕

ចេញផ្សាយនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣
0 comments:
Post a Comment