ក្រសួងកសិកម្មអ៊ុយក្រែនបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់ការប្រមូលផលគ្រាប់ធញ្ញជាតិនៅឆ្នាំនេះដោយ ៣,៨ ភាគរយដល់ ៥៩,៧ លានតោន ដោយលើកឡើងពីទិន្នផលកំណត់ត្រាមួយ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
អ៊ុយក្រែនរំពឹងថានឹងប្រមូលផលពោត ចំនួន៣០,១ លានតោន ស្រូវសាលី២២,២ លានតោន និងស្រូវបាលី ៥,៨ លានតោនក្នុងឆ្នាំ២០២៣។ក្រសួងបានទុកការប៉ាន់ប្រមាណសម្រាប់ការប្រមូលផលគ្រាប់ពូជប្រេងនៅឆ្នាំនេះមិនផ្លាស់ប្តូរគឺនៅ ២១,៦ លានតោន។ សមាគមគ្រាប់ធញ្ញជាតិអ៊ុយក្រែនបានព្យាករថា ការនាំចេញគ្រាប់ធញ្ញជាតិ និងដំណាំប្រេង របស់ប្រទេសអ៊ុយក្រែនពីការប្រមូលផលនៅឆ្នាំនេះ មានសក្តានុពលដល់ទៅ៥០ លានតោន៕
ចេញផ្សាយនៅថ្ងៃទី១២ខែ១២ឆ្នាំ២០២៣
0 comments:
Post a Comment