ខេត្តតាកែវ៖ដោយមានការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីឯកឧត្តម ព្រះរាជាអាជ្ញាអមសាលាដំបូង ខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០ និង៣០នាទី លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានបញ្ជាអោយលោកវរសេនីយ៍ទោ ហៀម ស្រ៊ីម អធិការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងអន្តរាគមន៍ ចុះចាប់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ ខ្នា ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ( មេក្លោងសកម្ម) និងឈ្មោះ រិន ខេត ភេទប្រុស អាយុ២០ ។អ្នកទាំងពីមានទីលំនៅភូមិព្រាល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ និងសង្ស័យ២នាក់ទៀត ១-ឈ្មោះ ស៊ុន សុខធា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និង ឈ្មោះ តុង មករា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេររកឃើញមានម្សៅក្រាមថ្លាពណ៌ ស ចំនួន០៤កញ្ចប់ ,ស្បោងសម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួន ,កាំបិតក្រង៉ុកចំនួន២ដើម,កាំបិតចុងស្រួច១ដើម ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
0 comments:
Post a Comment