(បន្ទាយមានជ័យ)៖ អគារ និងសមិទ្ធិផលនានាជាង៣ម៉ឺនដុល្លាដែលត្រូវបានឯកឧត្តម ឧត្តមសេនិយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយុទ្ធភូមិភាគទី៥ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការកាលពីចុងសប្តាហ៍នេះ នៅកងអនុសេនាធំទី២ វរសេនាតូចរថគ្រោះលេខ៦៧ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក ព្រហ្ម គឹម មេបញ្ជាការវរសេនាតូចរថគ្រោះលេខ៦៧ បានមានប្រសាសន៍រាយការណ៍ថា៖សមិទ្ធផលដែលត្រូវដាក់សម្ពោធអោយប្រើប្រាស់គឺបានការចូលរួមពីសប្បុរសជនតាមរយៈលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ រួមមាន អណ្តូងស្នងប់ចំនួន២ រោងដាក់គ្រឿងចក្រអគារស្នាក់នៅ១ខ្នង ផ្ទៈបាយ១ខ្នង អគារទីបញ្ជាការថ្មី១ខ្នង ដែលសរុបថវិការចំនួន៣២,០២២ដុល្លា ជាអំណោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥បានមានប្រសាសន៍កោតសសើរចំពោះសប្បុរសជនដែលបានចូលរួមថវិការកសាងសមិទ្ធិផលកងអនុសេនាធំទី២វរៈសេនាតូចរថគ្រោះលេខ៦៧ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ។
ក្នុងនោះឯកឧត្តម បានធ្វើផ្តាំផ្ញើដល់កម្លាំងយោធាកងរថគ្រោះត្រូវចេះមើលថែដោះខាត់អោយបានល្អត្រៀមបម្រុងទុកក្នុងនាមកម្លាំងយោធាជំនាញ ទោះជាប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើន ក្រោយដឹកនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា៨៕
0 comments:
Post a Comment