ខេត្តបន្ទាយមានជ័យ៖ជាការឆ្លើតបតាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការនី ដែលបម្រើការងារនៅរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្នុងក្រុងប៉ោយប៉ែត ដែលពិបាកក្នុងការធ្វើដំណើរ ដោយសារនៅរដូវវស្សាទឹកជំនន់ទឹកភ្លៀងបានហូរជ្រោះដាច់ធ្វើឲ្យផ្លូវក្រាលថ្មមិចទទឹង៣០ម៉ែត្រ ដែលគេហៅថាផ្លូវ៣០ម៉ែត្រ រងការខូចខាតនោះ ពេលនេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានបញ្ជូនគ្រឿងចក្រផ្ទាល់ខ្លួនជាច្រើនគ្រឿង និងដឹកនាំបញ្ជាផ្ទាល់ ចុះជួសជុលសម្រួលផ្លូវ៣០ម៉ែត្រឡើងវិញ ដោយភ្ជាប់ពីផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ទៅកាន់កែងផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសអូរនាង ស្ថិតនៅក្នុងភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរបំពេញការងាររបស់កម្មករ កម្មការនីនៅតំបន់សេដ្ឋកិច្ចពិសេសខាងលើ ។
លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉េតបានឲ្យដឹងថា៖ផ្លូវក្រាលថ្មមិច៣០ម៉ែត្រ ដែលក្រុមការងារកំពុងធ្វើការឈូសឆាយ កៀ កិនឡើងវិញនេះ រងការខូចខាតនៅរដូវវស្សាភ្លៀងធ្លាក់ជោគជាំ បណ្តាលឲ្យហូដាច់ច្រោះដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗ ដែលសិស្សានុសិស្ស និងកម្មករកម្មការនី ដែលបម្រើការងារនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រោយពីដាច់គ្រាប់ភ្លៀងពោលគឺចូលរដូវប្រាំងភ្លាមលោកក៏បានបញ្ជូនគ្រឿងចក្រធ្វើការឈូស ឆាយ កៀ កិនកែសម្រួលឡើងវិញ ដោយសារផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសក្មួយៗសិស្សានុសិស្សចេញចូលទៅសិក្សា និងកម្មករ កម្មការនីទៅបម្រើការងារ ។
សូមបញ្ជាក់ផងដែរថា ការឈូស ឆាយ កៀ កិន កែសម្រួលនិងធ្វើផ្លូវនេះមិនមែនទើបតែកើតមានឡើងនាពេលនេះនោះទេសម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែតដែលក្រោមការដឹកនាំរបស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងពោលគឺធ្វើជារើយៗដូចភ្លៀងរលឹមគ្រាន់តែនៅរដូវវស្សាពិបាកក្នុងការធ្វើដោយសារភ្លៀងធ្លាក់ជោគជាំ ហើយចូលរដូវប្រាំងនេះក្រុមការងារកំពុងបន្តជួសជុល និងធ្វើបន្ថែមទៀតតាមចំណុចកន្លែងសំខាន់ៗ ជាក់ស្តែងដូចនៅផ្លូវ៣០ម៉ែត្រខាងលើនេះអញ្ជឹង មិនដូចអ្នកមួយចំនួនចាំតែរិះគន់ដោយមិនបានពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយ ៕
0 comments:
Post a Comment