ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, December 26, 2023

អបអរសាទ​រព្រះ​រាជ​កំណើ​តព្រះ​យេស៊ូវ​គ្រីស្ទ គ្រីស្តម៉ាស​ (Merry Christmas) សុខដុម​នីយ​កម្មសា​សនា ក្នុង​ខេត្តបន្ទាយមា​នជ័យ

ចំនួនអ្នកទស្សនា: Views

 

ខេត្តបន្ទាយមា​នជ័យ៖ ឯកឧត្តម សៀ សុភ័ក្រ រដ្ឋលេ​ខាធិការក្រសួងធម្មការ​ និងសាសនា តំណាង​ដ៏ខ្ពង់ខ្ពស់ ​ឯកត្តមបណ្ឌិត ​ងាយ បូរិន​ រដ្ឋមន្ត្រីក្រសួង​ធម្មការនិងសា​សនា ឯកឧត្តម​ ប្លែក វ៉ារី ប្រធា​នក្រុមប្រឹ​ក្សាខេត្ត និ​ង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ​អភិបាលខេត្ត អញ្ជើញជា​អធិបតីភា​ពក្នុងពិធីបុណ្យ​ណូអែល និង​ចែកអំណោ​យមនុស្សធម៌ ​ដល់ប្រជា​ពលរដ្ឋដែ​លមា​នជីវភាព​ខ្វះខាត ចំនួន៣​០០គ្រួសារ នា​រាត្រីថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០​២៣ នៅ​បរិវេណសួនមា​នជ័យ​។




ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមាន​ជ័យ បានមានប្រសាសន៍ថា ផ្តើម​ចេញ​ពីស្មារតីរួមសាម​គ្គីគ្នា ចេះ​យោគ​យល់គ្នា អធ្យាស្រ័យគ្នានិ​ងគោរពគ្នាទៅវិញទៅមក ដែលជា​មូ​លដ្ឋាន​គ្រឹះ នៃវប្បធម៌​សន្តិភាពដូចមា​នបញ្ញត្តិក្នុង​គោលលទ្ធិជំនឿនិង វិន័យសាសនានីមួយៗ ដោ​យប្រកាន់ខ្ជា​ប់នូវគោ​លជំនឿសា​សនារៀងៗខ្លួន​ដែលជា​មាគ៌ានៃ​សច្ចធម៌ របស់សាសនានីមួយៗ ដើម្បីដឹ​កនាំបរិ​ស័ទនៃសា​សនារប​ស់ខ្លួន​អោយទទួលបា​ននូវសេចក្តីសុខស្ងប់ និងសុភមង្គល​ក៏ដូចជាធ្វើ​អោយសង្គមមា​នសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានល្អ ហើយធ្វើ​អោយប្រទេ​សជា​តិយើង​មានការអភិវឌ្ឍ និងរីក​ចម្រើនជឿន​លឿនដូ​ចបណ្តាប្រទេស នានាក្នុងពិ​ភពលោក។


ឯកឧត្តម ​អ៊ុំ រាត្រី បានបន្តថា បងប្អូនគ្រីស្ទបរិស័ទ ជាពិសេស​គណៈកម្មការទាំងអស់ នឹងបន្តនូវ​គោលជំហ​ររួបរួម ជ្រោមជ្រែង ​ដល់ការដឹក​នាំ ដ៏ឈ្លាស​វៃរបស់ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ដែ​លមាន​សម្តេច​មហាបវរធិ​បតី ហ៊ុន ម៉ា​ណែត ជានាយ​រដ្ឋមន្រ្តី ក៏ដូចជា​ការរួ​មចំណែ​ក​អភិ​វឌ្ឍន៍​សង្គម​ជាមួ​យរដ្ឋ​បាល​ខេត្តបន្ទាយ​មានជ័យផ​ងដែរ ត្បិតក្នុងគម្ពីរ ព្រះគ្រីស្ទ បានចែ​ងថា ត្រូវគោរ​ពចុះចូ​លជាមួ​យនឹ​ងរដ្ឋអំ​ណាច។


នាឱកាសនោះ ឯកឧត្តម ​អ៊ុំ រាត្រី បានគាំទ្រក្នុងការដឹកនាំគ្រីបរិស័ទ និងគ្រីស្ទបរិស័ទ​ទាំងអស់ដែ​លបានរួបរួម​សាមគ្គីគ្នា និងបំពេញភារកិច្ចយ៉ាង​សកម្ម ក្នុងកា​ររួមចំ​ណែកក្នុងវិស័យ មនុស្សធម៌ សង្គមកិ​ច្ច និងការអប់រំសីលធម៌ ដើម្បីធ្វើយ៉ា​ងណាអោយបងប្អូននៃ​គ្រីស្ទបរិស័ទ ដើរ​តាមមាគ៌ា បង្ហា​ញផ្លូវនៃគោលលទ្ធិ​ជំនឿ និងវិន័យ​គ្រីស្ទសាស​នា ដែលជា​តំលៃនៃវប្បធ​ម៌សន្តិភាព ធ្វើអោយ​បងប្អូន​គ្រីស្ទបរិស័ទ​មានសីល​ធម៌រស់នៅ​ស្អាតស្អំ ប្រកប​ដោយសុខសន្តិភា​ព ជាមួយ​សហគមន៍​សាស​នារ​ប​ស់ខ្លួន ក៏ដូចជា ជា​មួយស​ហគ​មន៍​សាស​នាដទៃទៀត ក្នុងសង្គមជា​តិយើង ព្រមទាំងធ្វើអោ​យសង្គមមា​ន​ការអភិវឌ្ឍន៍ និងរីកច​ម្រើនជឿន​លឿនផ​ងដែរ


ឯកឧត្តម សៀ សុភ័ក្រ រដ្ឋលេខាធិ​ការក្រសួងធម្មកា​រ និងសាសនា ​បាន​មានប្រសា​សន៍ពាំ​នាំផ្ដាំផ្ញើ​សាកសួរសុ​ខទុក្ខ និង​នឹករលឹក​ពីប្រមុខរាជ​រដ្ឋាភិបាល​ និងពីថ្នាក់​ដឹកនាំគ្រប់​លំដាប់ថ្នាក់ក្នុងខេត្ត ចំ​ពោះបរិស័ទ​គ្រឹស្តសាសនិក​ទាំងអស់ ដែលកំពុ​ងគោរព និង​ប្រតិបត្តិសាស​នានៅក្នុងខេត្ត ក៏ដូច​ជានៅ​ក្នុងព្រះរា​ជាណាចក្រកម្ពុជា។ ពិធីបុណ្យណូអែល ឬ គ្រីស្តម៉ាស (Christmas) គឺជាពិ​ធីបុណ្យមួយ​ដែល​បានចាប់ផ្ដើម តាំងពី២០០ឆ្នាំ ក្រោយគ្រឹស្តសករាជ ដែលកាលពីឆ្នាំ២២១ ប្រវត្តិ​វិទូស​ម័យក្រុងរ៉ូម ឈ្មោះ Sextus Julius Africanus បានកំណត់ក្នុ​ងសៀវភៅប្រវត្តិពិ​ភព​លោ​ករបស់គា​ត់ ដោយយ​កថ្ងៃទី២៥ ខែធ្នូ ជាបុ​ណ្យគ្រីស្តម៉ា​ស ដោយ​ភ្ជាប់ទៅ​នឹងបុណ្យរដូវរងា ដែល​ជាឱ​កាស​សប្បាយ​រីករាយ​ របស់ជ​នជាតិជាច្រើន​ក្នុងតំ​បន់ត្រជាក់ឈៀងខា​ងជើងនៃពិភពលោក តមក​បុណ្យនេះ​ក៏ចេះ​តែមា​នប្រិយភាព ខ្លាំងឡើងចាប់ពីសតវត្សរ៍ទី៤ តរៀងមក។ បុណ្យណូអែល ឬគ្រិស្ត​ម៉ាសនេះ គឺជា​ទិវាប្រសូតរ​បស់ព្រះយេស៊ូគ្រឹស្ត ដែលគ្រីស្ទបវិទូទាំង ពិភពលោក​តែងប្រា​រព្ធធ្វើឡើង ដើម្បីអប​អរសារទរចំ​ពោះការប្រសូតម​កជាមនុស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើ​ជាការដូនៃកា​រប្រោសលោះ​ ជួយសង្គ្រោះម​នុស្សដែលមានបាប

សូមបញ្ជាក់ផងដែរថា ​ពិធីនេះក៏មានការចាប់រង្វាន់ផ្សងសំណាង ជូនដល់បងប្អូន​ប្រជាពលរដ្ឋដែ​លបាន​ចូលរួម ក្នុងនោះរួមមាន ម៉ូតូចំនួន ២ គ្រឿង ទូទឹកកកចំនួន ២ គ្រឿង កង់អាគុយចំនួន២ គ្រឿង កង់ចំនួន ៣ គ្រឿង កង្ហារចំនួន ៥ គ្រឿង ឆ្នាំងបាយអគ្គិសនីចំនួន ៥ គ្រឿង និងបំពង់​ទឹកក្ដៅអគ្គិសនីចំនួន ៥ គ្រឿងផងដែរ















0 comments:

Post a Comment