ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, December 26, 2023

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៣នាក់ ទៅសាលា​ដំបូងខេត្ត ពាក់ព័ន្ធ ករណីដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជិត១គីឡូក្រាម

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖កម្លាំងកងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួ​យកម្លាំ​ងមូលដ្ឋា​នកងរាជអាវុធ​ហត្ថក្រុង​សិរីសោ​ភ័ណ ដឹកនាំ​ដោយ​លោកវរសេនី​យ៍ទោ ព្រហ្ម ថេង ប្រធានម​ន្ទីរ​ស្រាវ​ជ្រាវ និង​បង្ក្រាបប​ទល្មើស កាលវេលា​ម៉ោង២៣និង​៣០នាទី ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២៣ បាន​បេីក​ប្រតិបត្តិការបង្រ្កាប​ករណីដឹកជញ្ជូន និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុញៀន ជិត១​គីឡូក្រា​ម ដោយ​ឃាត់ខ្លួនបានជនសង្ស័យ​ចំនួន០៣នាក់ តាមបណ្តោ​យផ្លូវជាតិលេខ៥ ស្ថិតក្នុង​ភូមិកូប ឃុំកូប​ ស្រុកអូរជ្រៅ ​ខេត្តបន្ទាយមា​នជ័យ។



លោកវរសេ​នីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាប​បទល្មើស បានប្រាប់ឱ្យដឹងថា ជន​សង្ស័យ​ទាំង៣នាក់

-ឈ្មោះ អ៊ូ ចាន់ជីតា ហៅតា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន​ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ដឹកជញ្ជូន និងប្រើប្រាស់)

-ឈ្មោះ គង់ សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីកន្លែងកំណើត​ភូមិចក្រ​ត្រឡក ឃុំចក្រត្រឡក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (ដឹកជញ្ជូន និងប្រើប្រាស់)់។

-ឈ្មោះ ជួន វុត្ថា ហៅឡង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីកន្លែង​កំណើត​ភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរី​សោភ័ណ (ប្រើប្រាស់)។ ​សម្ភារៈវត្ថុតា​ងចា​ប់បានរួមមាន៖គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌​សថ្លា (កេតាមីន) ចំនួន០១កញ្ចប់ធំ និង០២កូនថង់កិប ទម្ងន់ ៩៤៥,១០​ក្រាម(ថ្លឹងទាំ​ងស​ម្បកថង់), ម៉ូតូ ចំនួន០១គ្រឿង (ម៉ាក HONDA ZOOMER X ពណ៌ខ្មៅ-ក្រហម ពាក់ផ្លាកលេខ ប.1R-6237) , ទូរស័ព្ទ ចំនួន០៥គ្រឿង (ម៉ាក OPPO ពណ៌ខ្មៅ, ម៉ាកVIVO ពណ៌ខៀវ ០១គ្រឿង និងពណ៌​ខ្មៅ ០១គ្រឿង, ម៉ាកណូគាចុចពិល ពណ៌ទឹកប៊ិច ០២គ្រឿង), ស៊ីមទូរស័ព្ទ ចំនួន ០២(លេ​ខ០៩៧ ៥៣៧ ៥៤២៣, ០៦៨ ២៨៤ ០៩៣), អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ចំនួន ០១សន្លឹក, កា​តចា​ក់វ៉ាក់សាំង ចំនួន ០១សន្លឹក, កាតសម្រាប់ចេញ-ចូលថៃ ចំនួន ០២សន្លឹក, កាបូបស្ពាយ ចំនួន ០១។


លោក បន្តថា មុនដល់ការបង្រា្កប​ករណីខាងលេី កម្លាំងជំនាញ​ការិយាល័យប្រឆាំងគ្រឿងញៀន បានទទួ​លព័ត៌មានពីអ្នក​រត់តាក់ស៊ីថា នៅពេលឡាន​របស់ខ្លួន​បែកកង់ ​នៅចំណុចម្តុំផ្សារគុត្តសត តាម​បណ្តោយផ្លូវ​ជាតិលេខ៥ ស្ថិតក្នុងភូមិ​កូប ឃុំកូប ស្រុកអូរជ្រៅ ហើយ​បាន​ឈប់​នៅទីនោះ​ក៏បានប្រ​ទះឃើញភ្ញៀវរប​ស់ខ្លួន​ម្នាក់​ ភេទប្រុស​ បានកាន់​អោបថ​ង់ក្រដា​សចំនួន០១ដុំ ពណ៌ត្រួយ​ចេក ជាប់​នឹងខ្លួន ដោយមានកា​រសង្ស័យថាជា​គ្រឿងញៀន ហើយក៏​បានរាយ​ការណ៍មក​កាន់កម្លាំងតែ​ម្តង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានរា​យការណ៍សុំ​យោបល់លោ​កឧត្តមសេនី​យ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត និង ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជ​អាជ្ញា អមសាលាដំបូងខេត្ត ហើយ​លោកបា​នដឹកនាំ​កម្លាំងចុះទៅដ​ល់ចំណុចខាងលើ បានឃើ​ញជន​សង្ស័យម្នាក់ ឈ្មោះ អ៊ូ ចាន់ជីតា ហៅ តា នៅក្នុងរថយន្ត ហើយលោកបា​នចាត់ឱ្យក​ម្លាំងធ្វើការឆែកឆេ​ររកឃើញគ្រឿងញៀនប្រភេ​ទម្ស៉ៅក្រាមសថ្លា(កេតមីន) ចំនួន ០១កញ្ចប់ធំ និង គ្រឿងញៀន​ប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០២កញ្ចប់តូច ទម្ងន់ ៩៤៥,១០ក្រាម នៅ​ក្បែរខ្លួន​ជនសង្ស័យ។ បន្ទាប់មកកម្លាំង​ក៏បានធ្វើការឃាត់ខ្លួន ជ​នសង្ស័យខាងលើ និងដ​កហូតវត្ថុតាង​នោះ ហើយនាំ​មកកាន់ទីបញ្ជាការ​កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ បន្ទា​ប់ពីការ​ឃាត់ខ្លួនឈ្មោះ អូ ចាន់ជីតា ​ហៅតា យកមកសួរនាំ ​ជនសង្ស័យរូបនោះ បានសហ​ការជាមួយ​កម្លាំងជំនាញ រហូតឈានដ​ល់ការឃាត់ខ្លួនជនសង្ស័យចំ​នួន០២នាក់បន្ថែមទៀត រួមនឹង​វត្ថុតាង ទូរស័ព្ទ ចំនួន ០២គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង នៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលភ្នំមាស ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំ​ងគ្រឿងញៀនបានប្រាប់​ឱ្យដឹងថា ជនសង្ស័យទាំ​ង៣នាក់ ក្រោយឃាត់ខ្លួន និងសួរចម្លេីយ បាន​ឆ្លើយ​សារ ភាពថា ពួកខ្លួនពិតជាបានដឹកជញ្ជូន និងប្រើប្រាស់ដោយខុ​សច្បាប់នូវសារធាតុ ញៀនពិតប្រា​កដមែន។ ដោយផ្អែកលេីចម្លេីយ​សារភាព និងមានវត្ថុតាង ជាក់ស្តែង បច្ចុប្បន្ន កម្លាំងកា​រិយាល័យគ្រឿ​ងញៀន បញ្ជាកា​រដ្ឋានកងរា​ជអាវុធហត្ថខេត្ត កសាងសំ​ណុំរឿងបញ្ជូន​ទៅសាលាដំបូង​ខេត្ត ហើយនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕








0 comments:

Post a Comment