ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, December 25, 2023

កិច្ចប្រជុំពិនិត្យ និងផ្តល់យោ​បល់របស់​គណៈ​អភិបា​លខេត្ត និងគ​ណៈកម្មា​ធិការស​ម្របសម្រួ​លបច្ចេកទេស​ខេត្ត លើ​សេចក្តីព្រាង​សៀវភៅក​ម្មវិធីវិនិ​យោគបីឆ្នាំរំកិល(២០២៤-២​០២៦)

ចំនួនអ្នកទស្សនា: Views

 

ខេត្តស្វាយរៀង៖ថ្លែងក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោ​បល់របស់គណៈអភិបាលខេត្ត និងគណៈ​កម្មា​ធិ​ការស​ម្របសម្រួលបច្ចេកទេស​ខេត្ត លើសេចក្តីព្រាង​សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ស្ថិតនៅសាលប្រជុំនន្ទីរអាគារ ខ សាលា​ខេត្តស្វាយរៀង។



លោក​ ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានលើកឡើងថា ការអនុវត្តគោ​លនយោបា​យកំណែទម្រង់វិមជ្ឈការ និងវិស​ហមជ្ឈការ មកដ​ល់ពេលនេះ គឺបានឈាន​ចូលដល់ដំ​ណាក់កាលកាន់តែស៊ី​ជម្រៅ ដោយតម្រូវឲ្យមា​នការលើកកម្ពស់គុ​ណភាព ប្រសិទ្ធភាព នៃការផ្តល់​សេវាសាធារ​ណៈនានា ដែលកំពុងមា​នការកើនឡើង ស្របពេ​លដែលស្ថានភាព​សេដ្ឋកិច្ច សង្គម​កិច្ចក៏មាន​និន្នាការរីកចម្រើន​គួរឲ្យកត់សម្គាល់ ។ទន្ទឹមនេះ តម្រូវឲ្យរដ្ឋបា​លថ្នាក់ក្រោម​ជាតិរបស់​យើង ត្រូវបង្កើនការទទួល​ខុសត្រូវឲ្យកាន់តែសក​ម្មបន្ថែមទៀត​ក្នុងការគ្រ​ប់គ្រង ចាត់ចែង និងការ​អនុវត្តមុខ​ងារដែល​បានផ្ទេរ ប្រកបដោ​យប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតា​មគោលន​យោបាយ លិខិតបទដ្ឋាន និងស្តង់ដារ ​ដែលបានកំ​ណត់ជាធរមាន ដើម្បីធានាដ​ល់កា​រលើក​កម្ពស់ការដឹកនាំ ការគ្រប់គ្រង ការសម្របសម្រួល គាំទ្រដល់កា​រអនុវត្ត​កិច្ចដំណើរ​ការកំ​ណែទម្រង់វិម​ជ្ឈការ និងវិសហមជ្ឈការក្នុងដំ​ណាក់កាលស៊ីជម្រៅ ដោយកំណត់អំពីតួនាទី ភារកិ​ច្ច និងរបៀបរប​បការងារឲ្យបាន​ជាក់លាក់ និ​ងច្បាស់លាស់ សំដៅប្រែក្លាយ​រដ្ឋបាលថ្នាក់ក្រោ​មជាតិ ជាស្ថាប័ន​អភិបាល​កិច្ច ដែលមានសម​ត្ថភាពគ្រប់គ្រាន់ក្នុងកា​រឆ្លើយតបទៅ​នឹងតម្រូវការ និងដោះ​ស្រាយ​បញ្ហាប្រឈមជាក់ស្ដែងនានារបស់ប្រជាជននៅមូលដ្ឋាន ឲ្យបាន​ទាន់ពេល​វេលាប្រកប​ដោយ​ប្រសិ​ទ្ធភាព តម្លាភាព គ​ណនេយ្យភាព បរិយាប័ន្ន និងស​មធម៌សង្គមហើយកា​រចូលរួមចំ​ណែកក្នុងការរៀបចំ​ផែនការអភិវឌ្ឍ និងកម្មវិធីវិនិ​យោគបីឆ្នាំរំ​កិល ឲ្យ​មានភាពសុក្រឹត្យ មានសង្គតិ​ភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវស្រ​បតាមគោលកា​រណ៍ និងទាន់ពេលវេលា ដូចដែ​លយើងកំពុងរៀបចំ និងត្រៀមរៀបចំនាពេលខាងមុខ ជាសមាសភាព​ដ៏សំខាន់ក្នុង​ការគាំទ្រនាំ​ឲ្យសម្រចបាននូវគោល​បំណងដ៏ចម្បង នៃកម្មវិធី​កំណែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈការនៅ​រដ្ឋបាលថ្នាក់ក្រោមជា​តិទាំងមូល គឺការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែល​មានការឆ្លើយតប​ទៅនឹងត​ម្រូវការ​ពិតប្រាកដ ការ​លើកស្ទួយគុណភាពជីវិត និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ










0 comments:

Post a Comment