ខេត្តបន្ទាយមានជ័យ៖តម្លៃនៃការសិក្សាទៅជួយដល់ក្រុមគ្រួសារ និងជួយដល់សង្គមជាតិទាំងមូល។ លោកស្រី យ៉ាំង អ៊ួយលីន នាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់ថា FRA មកពីកោះតៃវ៉ាន់ប្រចាំកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលនិងផ្តល់នូវអាហារូបករណ៍ដល់សាមណសិស្សសិស្សនិស្សិតចំនួន ៣៤អង្គ/នាក់ នៅសាលាវិទ្យាល័យសម្ដេចជាស៊ីម នៅក្រុងសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការនិមន្តជាអធិបតីភាពដោយព្រះឧត្ដមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត។
លោកស្រី យិន គឹមយាង អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងព្រះឧត្តមសីលញ្ញាណ ធុល សុធា បានមានសង្ឃដីកានិងប្រសាសន៍ សំដែងនៅទឹកចិត្តសប្បាយរីករាយ ជ្រះថ្លាអរគុណចំពោះអង្គការ FRAតែងតែខិតខំប្រឹងប្រែងកៀងគររកមូលនិធិពីសប្បុរសជនរស់នៅកោះតៃវ៉ាន់ដែលបានចំណាយថវិកាមកជួយដល់ប្រជាជនខ្មែរជាបន្តបន្ទាប់រួមមាន គឺផ្អែកសិក្សា មនុស្សធម៍ព្រមទាំងបានជួយដល់សមិទ្ធផលនានានឹង វត្តអារាមដែលបានចំណាយថវិការាប់សិបម៉ឺនសែនដុល្លារសហរដ្ឋអាមេរិក ។ជាក់ស្តែងពេលនេះក៏បានចំណាយនៃថវិកាប្រមាណជាង ១០០០០$(មួយម៉ឺនដុល្លារ)សម្រាប់ផ្តល់នូវអាហារូបករណ៍ដល់សមណសិស្សនិស្សិតដោយក្នុងមួយអង្គ/នាក់ទទួលបាន ៥០០$(ប្រាំរយដុល្លារ)ហើយនេះគឺជាសន្តានចិត្តជួយសម្រាលនៃការចំណាយក្នុងការសិក្សារបស់ សិស្សនិស្សិត។
អ្នកស្រី យ៉ាំង អួយលីន នាយិកាអង្គការបានបញ្ជាក់ផងដែរថា សិស្សនិស្សិតទាំងអស់ដែលកំពុងឈានចូលសាកលវិទ្យាល័យនិងទទួលបានចំណេះដឹងកាន់តែខ្ពស់ហើយ នេះគឺជាឱកាសពាក្យពេចន៍របស់យើងត្រូវតែខិតខំរៀនសូត្រយកចិត្តទុកដាក់ ចាប់យកឱកាស កុំរំពឹងគេផ្តល់ យើងនូវទ្រព្យសម្បត្តិផ្សេងៗទៀតហេីយពេលដែលរៀនបានខ្ពង់ខ្ពស់ហើយនោះ ត្រូវជួយគ្នាស្រឡាញ់គ្នាឯង ជាឈាមជ័រខ្មែរតែមួយ ត្រូវចាំថា យើងជាគ្រាប់ពូជមួយ សម្រាប់ជួយកសាងគ្រួសារនិងជួយដល់សង្គមជាតិទាំងមូល៕
0 comments:
Post a Comment