មណ្ឌលគិរី៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាខាពន្ធដារខេត្តមណ្ឌលគិរីថ្មី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ គណៈប្រតិភូ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា អគារថ្មី របស់សាខាពន្ធដារខេត្តមណ្ឌលគិរី ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លើផ្ទៃដីទំហំ ១,៨៨៥ ម៉ែត្រក្រឡា និងមានផ្ទៃក្រឡាសាងសង់សរុបចំនួន ២ ០៣៥ ម៉ែត្រក្រឡា អគារថ្មីនេះ ត្រូវបានសាងសង់ឡើងក្រោមរចនាបទតែមួយដូចគ្នាទៅនឹងសាខាពន្ធដារខេត្តកែប។
0 comments:
Post a Comment