ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, December 18, 2023

ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធប​ដិមាអង្គធំ ៣ ព្រះ​អង្គ និង​ព្រះសីវ​លី៦​ព្រះអង្គ នៅវត្តច័ន្ទសុី​សាមគ្គីរត​នារាម ស្រុកអូជ្រៅ

ចំនួនអ្នកទស្សនា: Views

ខេត្តបន្ទាយមានជ័យ៖ព្រះពុទ្ធបដិមាអង្គធំចំ​នួន ៣ព្រះអង្គ និងព្រះស៊ីវលី​ចំនួន៦​ព្រះអង្គ ដែលត្រូវ​បានចំ​ណាយ​ថវិកាអ​ស់ចំនួន ​៧ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក ដែលជា​សទ្ធាជ្រះ​ថ្លាពីព្រះ​សង្ឃសប្បុរ​សជ​នពុទ្ធប​រិស័ទក្នុង​និងក្រៅប្រទេ​សរួបរួ​មសាមគ្គីគ្នា​កសាង ជាទីគោ​រពសក្ការ​បូជា ស្ថិតនៅក្នុងវត្ត​ច័ន្ទស៊ីសាមគ្គីរត​នារាម នៅក្នុ​ងស្រុកអូរជ្រៅ ខេត្តបន្ទាយមា​នជ័យបាន​ធ្វើពិធី​បុណ្យឆ្លងពុទ្ធា​ភិសេក​ព្រះអង្គធំ នាព្រឹ​កថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិប​តីភាព​លោកជំទាវ​ឧកញ៉ាអគ្គមហា​ឧបាសិកា​ពុទ្ធ​សា​សនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និង​លោក​ លី សុវណ្ណារិទ្ធ អភិបា​លរង​ខេត្តបន្ទាយ​មានជ័​យ



លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានសម្តែង​នូវកា​រកោត​សរសើរដោ​យស្មោះចំពោះ​ទឹក​ប្រទ័យទឹ​កចិត្ត​ជ្រះថ្លារ​បស់ព្រះតេ​ជគុណ​ សប្បុរសជន​ជិតឆ្ងាយ ដែលបានរួ​បរួមសាមគ្គី​ផ្ដើមក​សាងនូវ​សមិទ្ធផល​នានា​ក្នុងវត្តនេះ​ឲ្យមាន​ការរីកច​ម្រើនគួរ​ឲ្យកត់សម្គាល់​និងសម្រាប់ប្រជា​ពុទ្ធប​រិស័ទធ្វេីបុ​ណ្យផ្សេងៗ

លោកអភិបាលរងខេត្ត បានបន្តថា ជាមួយនឹ​ងការថ្លែងនូវ​អំណរគុណនិ​ងការកោត​សរសើរ​ដោយស្មោះប្រក​បដោយក្ដីរីក​រាយ​និងមោទន​ភាពដ៏ក្រៃលែ ដែលបានឃើ​ញកម្លាំង​សាមគ្គីធម៌​ដ៏ប្រសើរ រវាងព្រះ​សង្ឃនិង​ពុទ្ធសាសនិក​តែមានការគាំទ្រ​យ៉ាងពេញទំហឹ​ងពីរាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ជាប្រ​មុខដឹកនាំ​ដ៏ឈ្លាសវៃ ដែលបា​នផ្តល់នូវ​សិទ្ធិសេ​រីភាព​យ៉ាងទូលំ​ទូលាយ​ដល់បង ប្រជាពល​រដ្ឋគ្រប់រូបក្នុងកា​រគោរពប្រតិ​បត្តិហាងជំនឿ​សាសនានានានៅក្នុងប្រទេសកម្ពុជាយើង។និង​មាន​សាសនា​ផ្សេងៗទៀត​តាំងនៅ​ជាទី​គោរពបូជា​ដែល​សាសនា នីមួយៗ​សុទ្ធសឹងតែ​មានការ​ប្រៀន​ប្រដៅ​អោ​យមនុស្សធ្វើ​ជាអំពើកុ​សល ការ​គោរពធម៌វិន័យ​ ក៏មិនខុសពី​ការគោរពច្បាប់របស់រដ្ឋ និង​សំដៅឲ្យម​នុស្សស្គាល់អំពើ​បុណ្យបាបខ្លាច​ និងស្អប់ខ្ពើមនូវអំ​ពើទុច្ចរិតអ​បាយមុខ​ផ្សេងៗដែល​ប្រាសចា​កពីសី​លធម៌និងវិ​ន័យសាសនាដូចជាផ្ទុ​យនឹងច្បាប់រប​ស់រដ្ឋដូចគ្នាដែរម្យ៉ាងវិ​ញទៀតសា​សនាទាំង​ឡាយដែលមា​ននៅក្នុងប្រទេ​សកម្ពុជា​យើង​បច្ចុប្បន្នគឺ​មានសុ​ខដុមនឹងគ្នាយ៉ា​ងត្រជា​ក់ត្រជុំប្រ​កបដោយ​សន្តិភា​ពទាំងផ្លូវកាយ​និងផ្លូវចិត្តរូបរួ​មគ្នាក្នុងគោ​លដៅតែ​មួយតែ​សេចក្ដីសុខ​ក្សេមក្សាន្ត និងចូលរួម​អភិវឌ្ឍនៃ​សង្គមជាតិ៕












0 comments:

Post a Comment