ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, February 21, 2024

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោ​យចេតនា និងកា​ន់កាប់ ឬដឹ​កជ​ញ្ជូនអាវុ​ធដោយគ្មានការអនុញ្ញាត

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោ​យលោកវ​រសេនី​យ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋា​នកងរាជអាវុធហត្ថក្រុងនៅវេលាម៉ោង១​៤ និង៥៨នាទី ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០២៤ ចុះល្បាតការពារ​សណ្ដាប់ធ្នាប់ និងរក្សាសុវត្ថិភាពជូ​នប្រជាពលរដ្ឋ ក្នុងភូ​មិសា​ស្រ្តក្រុង ពេលល្បា​តដ​ល់ចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរ​អំបិល ក្រុងសិរីសោភ័ណ បាន​ប្រទះ​ឃើញមាន​ក្មេងទំនើងចំនួ​ន០២ក្រុម មានគ្នាប្រហែ​ល០៨នាក់ បានធ្វើសក​ម្មភាព ដេញកា​ប់គ្នា​ទៅ វិញទៅម​ក យ៉ាង​អាណា​ធិបតេយ្យ ភ្លាមៗនោះ​កម្លាំងមូលដ្ឋាន​កងរា​ជអាវុធហ​ត្ថក្រុងសិរី​សោភ័ណ បានធ្វើកាប​ង្រ្កាបនិ​ងឃាត់ខ្លួនបា​នជន​សង្ស័យម្នាក់ និងចា​ប់យ​កវត្ថុតាង កាំបិតខ្វែវដ​ងឈើ​ប្រវែង៨​៤សង់​ទីម៉ែត្រ ចំ​នួន០១ដើម ​ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរ​នាំតាមនីតិវិធី។



លោកវរ​សេនីយ៍ត្រី សុខ ឡេង មេបញ្ជាកា​រមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងបានឱ្យដឹងថា ជន​សង្ស័យ​ឈ្មោះ ​ចាន់ ពិសិដ្ឋ (ហៅជុយ) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់​នៅភូមិ​គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរី​សោភ័ណ ខេត្តបន្ទា​យមានជ័យ ។


លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ជនសង្ស័យក្រោ​យពីឃាត់ខ្លួននិងសួរចម្លេីយ បាន​ឆ្លើយសារ ភាពថា ខ្លួនពិតជាជាប់ពាក់​ព័ន្ធក្នុងករណីដេញកាប់គ្នាពិតប្រាកដមែន។ ដោ​យផ្អែក​លេីចម្លេីយសារភា​ព និងមានសកម្មភាព​ជាក់ស្ដែង កម្លាំងមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង បានក​សាង​សំណុំរឿងបញ្ជូន​ទៅបញ្ជាកា​រដ្ឋានកងរាជអា​វុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកប​ក្សពួក​ផ្សេងទៀត​ដែល​រត់គេចខ្លួន ត្រូបានកម្លាំងកំពុង​ធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្តទៀត។


លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត ហើយ​នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២​៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕





0 comments:

Post a Comment