ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, February 12, 2024

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារ និងផែន​ការការពារ​សន្តិសុ​ខ សណ្តាប់ធ្នាប់​ការបោះឆ្នោ​តជ្រើស​តាំងសមាជិ​កព្រឹទ្ធស​ភា និតិ​កាលទី៥

ចំនួនអ្នកទស្សនា: Views

 

ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង២​ រសៀល ថ្ងៃទី១​២ ខែកុម្ភ: ឆ្នាំ២​០២៤នេះ លោកឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នង​ការដ្ឋាននគ​របាលខេត្តបន្ទាយមានជ័យ​ បាន​បើកកិច្ចប្រជុំបន្ទាន់មួយ ផ្សព្វ​ផ្សាយអំ​ពីផែនការការ​ងារ និង ផែនការកា​រពារសន្តិសុខ សំ​ខាន់ៗចំនួន​២ ដល់​លោក-លោកស្រី ស្នងការរង នាយការិយាល័យនគរ​បាលជំនាញ លោកអធិការនគរបា​លក្រុង-ស្រុក និង មេបញ្ជាកា​រវរសេនាតូចនគរបាលការពារព្រំដែនគោគទាំង៤។



កិច្ចប្រជុំ​នេះបានផ្តោតសំ​ខាន់លើរបៀប​វរ:ចំនួន២គឺ

-ផ្សព្វផ្សាយផែ​នការការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ...ជ ក្នុងកិច្ចប្រជុំជាមួយ​គណៈកម្មាធិ​ការខេ​ត្តប្រ​យុទ្ធប្រឆាំងការជួញមនុស្ស (...) ដែលជាប់ព្រំដែនថៃ។

-ផ្សព្វផ្សាយ​ផែនការការពារសន្តិសុខ សុវត្ថិភា​ព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងយុទ្ធនា​ការការ​ពារកា​របោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះបោះ​ឆ្នោតឆ្នាំ២០២៤។


នាឱកាសនោះលោកឧ​ត្តមសេនីយ៍ សិទ្ធិ ឡោះ បានកោត​សរសើរនិងវាយតម្លៃខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និងមន្ត្រី​គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង បំពេញ តួនាទី ភារកិច្ច ការងា​របានយ៉ាងល្អគួរជាទីមោទនៈ។ លោកបានថ្លែងជម្រុញដល់កម្លាំងនគរបាលទាំងអស់ ចំពោះបេស​កកម្មចំពោះមុខចំនួន២នេះ ត្រូវធ្វើយ៉ាងណាធានាឲ្យបានទាំងស្រុងនូវ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ: និង សុវត្ថិភាព មានរបៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមកម្មវិធី។ ត្រូវធា​នាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សា​ធារណ: និង សុវត្ថិភាព សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងកា​រពិនិត្យប​ញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ឲ្យប្រព្រឹត្តទៅដោយរលូន គ្មានការបំភិត​បំភ័យ ការគំរាម​កំហែង និង អំពើរហឹង្សាផ្សេងៗ៕









0 comments:

Post a Comment