ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ ។ពិធីនេះបានធ្វើឡើងនៅព្រលានយន្តហោះ ស្ថិតក្នុងស្រុកកំពង់សៀម ដោយការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវសូម ឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូមរួមបង្ការទប់ស្កាត់ គ្រោះ អគ្គីភ័យ ព្រោះការងារបង្ការទប់ស្កាត់គ្រោះ អគ្គីភ័យ មិនមែនជាកាតព្វកិច្ចរបស់នណាម្នាក់នោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់យេីងទាំងអស់គ្នា ដូច្នេះនៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នាគួរតែ មានឧបករណ៍ បង្ការ ពន្លត់ អគ្គីភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈ សាមញ្ញៗ មានដូចជា ភួយ ខ្សាច់ មានទឹកបំរុងទុកពេញពាង បេីមានទុយយោទឹកម៉ូទ័របូមទឹកម៉ាស៊ីនបូមបាញ់ទឹក កាន់តែប្រសើរសម្រាប់ពេលដែលមានភ្លេីងឆេះគ្រាដំបូង។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ឱ្យមានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើងចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម ។ ជាពិសេស ត្រូវពិនិត្យមេីលប្រព័ន្ធបច្ចេកទេស ខ្សែបណ្តាញអគ្គិសនីផងដែរ ។
ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានជម្រុញដល់គ្រប់សាលារៀន ត្រូវបង្ហាត់ បង្រៀន ឱ្យសិស្សានុសិស្ស បានយល់ដឹងអំពីវិធីបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះជនរងគ្រោះដោយ អគ្គីភ័យផងដែរ៕
0 comments:
Post a Comment