ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, February 17, 2024

កម្លាំងន​គរបាលខេត្ត​បន្ទាយមាន​ជ័យ បើកប្រតិបត្តិការចុះត្រួតពិនិ​ត្យអាវុធ​គ្រឿងផ្ទុះ និងទ​ប់ស្កាត់​អ្នកបើក​ប​រប្រើប្រាស់​គ្រឿងស្រវឹង ពេ​លរា​ត្រី

ចំនួនអ្នកទស្សនា: Views

 

បន្ទាយមានជ័យ៖នៅយ​ប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មានជ័យ បានចា​ត់តាំង​លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នង​ការររងផែ​នការងារសេនាធិការ ដឹកនាំកម្លាំងនគរបាលជំនាញ កម្លាំងផែ​នគ្រប់គ្រង​អាវុធគ្រឿងផ្ទុះ និង​អគ្គីភ័យ កម្លាំងអន្តរាគមន៍ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងប្រចាំបញ្ជា ចុះត្រួតពិនិត្យរដ្ឋបាល ឆែកអាវុធគ្រឿងផ្ទុះ និង ទប់ស្កាត់អ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង។



លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានមានប្រសាស​ន៍ថា ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ កម្លាំងអន្តរាគមន៍ បានចុះត្រួតពិនិត្យនៅតាមទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ លើកំណាត់ផ្លូវជាតិ

ឆ្លងកាត់​ខេត្ត។ ដោយឡែកកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះត្រួតពិត្យអាវុធ ទប់ស្កាត់​អ្នកបើកបរមាន​ជាតិស្រវឹងតាមភូមិសាស្ត្រដែលខ្លួនឈរជើងរៀងៗខ្លួន។


លទ្ធផ​លកិច្ចប្រតិបត្តិការ

-អប់រំម្ចា​ស់មធ្យោបាយ និង អ្នករួមដំណើរចំនួន696នាក់ស្រីចំនួន264នាក់។

-ត្រួតពិនិត្យលើ​មធ្យោបាយរថយន្តតូចធំចំនួន217គ្រឿង , ម៉ូតូចំនួន298គ្រឿង , គោយន្តកន្ត្រៃចំនួន05​គ្រឿង។

ក្នុងកា​រត្រួតពិ​និត្យនេះសមត្ថកិច្ចបាន​រកឃើញ

👉🏻អធិការដ្ឋាននគរបា​លស្រុកម៉ាឡៃ វាស់ជា​តិអាល់កុល ចំនួន07នាក់ វិជ្ជមានចំនួន01 ​នាក់។

👉🏻អធិការដ្ឋាននគ​របានមង្គលបូរី អ្នកបើក​បរយា​នយន្តដែលមា​នជាតិអាល់កុលចំនួន 01នាក់​ប្រុស។ ចំពោះនា​ក់ដែរមានជាតិអាកុល​ខាងលើបានធ្វើការអប់រំ​មិនអនុញ្ញាតអោយបើកប​របន្តទៅមុខទៀតទេ ឃា​ត់រហូតដល់ស្វាង ដើម្បីចាត់ការបន្តតាមនីតិវិធី៕















































0 comments:

Post a Comment