ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, February 14, 2024

លោកឧត្តមសេនីយ៍ត្រី ​បោន ​ប៊ិន ដាក់ចេញនូ​វបទបញ្ជា ​ដល់គ្រប់​មូលដ្ឋាន​កងរា​ជអាវុធ​ហត្ថទាំង៩ ក្រុង-ស្រុក ត្រូវពង្រឹងកា​រអនុវត្តច្បាប់ ​និងប​ទបញ្ជា ​គោរពសិទ្ធមនុស្ស និងជួយស​ង្គ្រោះដល់ប្រជា​ពលរដ្ឋ​នូវក្នុង​ឧបទ្ទវ​ហេតុផ្សេងៗ ​ឱ្យបាន​ទាន់ពេ​លវេលា

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធ​ហត្ថខេត្តបន្ទា​យមា​នជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោ​កនាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធព​លខេមរភូមិន្ទ មេបញ្ជាការក​ងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បាន​អញ្ជេីញជាអ​ធិបតីភាព ក្នុងពិធីប្រកាសចូ​លកាន់តំណែង និ​ងបំពាក់​ឋានន្តរសក្តិលោក អនុសេនី​យ៍ឯក សុខ ឡេង មេបញ្ជាកា​ររង កងរាជអាវុធហ​ត្ថក្រុងសិរីសោ​ភ័ណ ជាវរ​សេនីយ៍ត្រី មេបញ្ជា​ការមូលដ្ឋា​នកង​រាជអាវុធហត្ថក្រុងសិរី​សោភ័ណ ជំនួសលោក វរសេនី​យ៍ទោ យ៉ាន់ សុវណ្ណ ដែ​លត្រូវ​បានទទួល​ភារកិច្ចថ្មី ជាប្រធានមន្ទីរ​ភស្ភុភានៃបញ្ជាការដ្ឋានក​ងរាជអាវុធ​ហត្ថខេត្ត



ពិធីនេះ​ប្រារព្ធធ្វេីឡេីង នៅបញ្ជាការ​មូលដ្ឋាន ក្រុងសិ​រីសោភ័​ណដោយ​មាន​ការអ​ញ្ជេីញចូ​លរួមពី​លោក ស្រេង សុផល អភិបាល នៃគណៈ​អភិបាលក្រុង​សិរី​សោភ័​ណ លោក ជាម សុខ ប្រធាន​ក្រុមប្រឹក្សាក្រុង​សិរីសោភ័ណ លោក​មេបញ្ជាការ​រងកងរាជអាវុធ​ហត្ថខេត្ត នាយ​ទាហាន នាយទា​ហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្ត និងអាជ្ញាធ​រមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្នុងក្រុងសិរីសោភ័ណផង​ដែរ។ 


បន្ទាប់ពីទទួល​សេចក្ដីសម្រេច និងលិខិតតែងតាំ​ងផ្ទេរភារកិច្ច លោក វរសេនី​យ៍ត្រី សុខ ឡេង ក៏​បាន​ធ្វើការ​ប្តេជ្ញាចិត្ត​គោរពច្បាប់​រដ្ឋធម្មនុញ្ញ នៃព្រះរាជា​ណាចក្រកម្ពុជា, គោរព និងអនុវ​ត្តឱ្យ​បាននូវប​ទបញ្ជា វិន័យ សីល​ធម៌ របស់កងយោ​ធពលខេមរភូមិន្ទ និងប្តេជ្ញាខិ​តខំបំពេញតួនាទី ភារ​កិច្ច វិជ្ជាជីវៈរបស់ខ្លួនជាកង​រាជអាវុធហត្ថឱ្យសមទៅតាមទំនុ​កចិត្ត ដែលថ្នាក់លើប្រគល់ជូន, ប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់, ពង្រឹង និង​រឹ​តចំណងសា​មគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេ​សសាមគ្គីភាពផ្ទៃក្នុង ដែលជាគ​ន្លឹះដ៏សំខា​ន់បំផុតក្នុង​ការរួមចំ​ណែ​កកសាងអង្គភាពឱ្យបា​នរឹងមាំបន្ថែ​មទៀត


ក្នុងឱកាសនោះ ដែរលោកឧត្តមសេ​នីយត្រី បោន ប៊ិន ក៏បាន​ពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ​ពី​សំ​ណាក់​លោ​កនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​ររង នៃកងយោធពលខេមរភូមិន្ទ មេប​ញ្ជាកា​រកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់​នាយទាហាន នាយទា​ហានរង និងពលទាហាន នៃកងរា​ជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹក។


ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី បានដាក់ចេញនូ​វបទបញ្ជា ដល់គ្រប់​មូលដ្ឋានកងរា​ជអាវុធ​ហត្ថទាំង៩ ក្រុង-ស្រុក បន្តចូលរួមចំណែ​កក្នុងការ​ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឱ្យបា​នល្អ និងស្រាវជ្រាវ បង្ក្រាបរាល់បទ​បទល្មើសដែ​លកើតមានឡើងក្នុងមូ​លដ្ឋានរបស់ខ្លួន ពង្រឹងកា​រអនុវត្តច្បាប់ និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយស​ង្គ្រោះដល់ប្រជា​ពលរដ្ឋនូវក្នុងឧបទ្ទវ​ហេតុផ្សេងៗ ឱ្យបាន​ទាន់ពេលវេលា


លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអា​វុធហត្ថខេត្ត ក៏បានសង្កត់ធ្ងន់ៗដល់នា​យទាហាន នាយ​ទាហានរង និងពល​ទាហាន នៃកង​រាជអាវុធហត្ថ ទាំ​ងអស់ ត្រូ​វតែគោរពច្បាប់ គោរពបទបញ្ជា គោរពឋា​នានុក្រម​ការងារ គោរពល​ក្ខន្តិកៈ បទវិន័យ​ទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាពិសេស​ត្រូវមា​នសាមគ្គីភាព ឯក​ភាពផ្ទៃក្នុងល្អ មានទំនាក់​ទំនងកិច្ចសហ​ប្រតិបត្តិកា​រល្អផងដែរ


























0 comments:

Post a Comment