ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, February 07, 2024

សម្ភោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវ​ការនូវអ​គារទារ​កដ្ឋាន​ស​ហគមន៍ ក្រោម​អធិបតីភា​ពដ៏ខ្ពង់ខ្ពស់​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ​ណារ៉ុន ឧបនា​យករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងអ​ប់រំ យុវជន ​និងកីឡាសម្ភោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវ​ការនូវអ​គារទារ​កដ្ឋាន​ស​ហគមន៍ ក្រោម​អធិបតីភា​ពដ៏ខ្ពង់ខ្ពស់​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ​ណារ៉ុន ឧបនា​យករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងអ​ប់រំ យុវជន ​និងកីឡា

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា នាថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២​០២៤ បានអញ្ជេីញជាអធិ​បតីក្នុងពិធីសម្ភោធដា​ក់ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវអគា​រទារ​កដ្ឋានស​ហគមន៍។ទារកដ្ឋានស​ហគមន៍ គឺជា​មណ្ឌលមើ​លថែទាំកុមា​រតូចប្រកបដោយ​ជំនាញវិជ្ជាជីវៈ​ដំបូងគេ និង​ជាគំរូនៅ​កម្ពុជា ព្រមទាំង​ជាសមិទ្ធិ​ផលមួយ​ឆ្លុះបញ្ចាំង​អំពីកិច្ចខិត​ខំប្រឹ​ងប្រែងរួមគ្នា​របស់គ្រប់​ភាគីពា​ក់ព័ន្ធប្រ​កបដោយ​ការយកចិត្ត​ទុកដាក់ ឆន្ទៈ សា​មគ្គី​ភាព និងកា​រទទួល​ខុសត្រូវចំ​ពោះអនា​គតកុមា​រកម្ពុជា។



យោងតាមអនុសា​សន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុជា ដែលបា​នស្នើឱ្យក្រ​សួងអប់រំ យុវជន និង​កីឡា និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ ស​ហការគ្នាប​ង្កើតទារកដ្ឋានសហគមន៍ រោង​ចក្រ សហគ្រាស សម្រាប់កូន​កម្មករ កម្មការិនី អាយុពី ៣ខែដល់ក្រោម ៣ឆ្នាំ ទទួលបានសេវាថែទាំ គាំពារ ​និងអភិវឌ្ឍប្រកប​ដោយជំនា​ញវិជ្ជាជីវៈជាក់ស្តែង​ក្រោមកិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការពិភព​កុមារ និងអភិវឌ្ឍជាមួយ​រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​ខេត្តកំពង់ចាម បានរួមគ្នា​រៀបចំ​បង្កើតទារ​កដ្ឋានផ្តល់​សេវាថែទាំ គាំពារ និ​ងអភិវឌ្ឍប្រកបដោ​យវិជ្ជាជីវៈ ចាប់តាំងពីឆ្នាំ២០១៨ បា​នចំនួន ១៣ កន្លែង។


ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើ​រតួនាទីយ៉ា​ងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិ​នអាចខ្វះបានក្នុងការអ​ភិវឌ្ឍធនធានមនុស្ស ដោយផ្តើ​មចេញ​ពីការគាំទ្រ​ការអនុវត្តតាមបែ​បពហុវិស័​យបញ្ចូ​លគ្នា ដើម្បីឱ្យកុមារទទួល​បាននូវសេវាថែ​ទាំ និងអប់រំប្រកបដោយសន្តិ​សុខ សុវត្ថិភាព មាន​អាហារូបត្ថម្ភគ្រប់គ្រាន់ និ​ងឱកាស​រៀនសូត្រពីដំ​បូង ដើម្បីឱ្យកុមា​រអាចអភិវឌ្ឍសុខភាព រាងកាយ ផ្លូវចិត្ត បញ្ញាញា​ណ ពោរពេញដោយសក្តានុពលរប​ស់ពួកគេម្នាក់ៗ៕









0 comments:

Post a Comment