ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, February 26, 2024

ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី៥ ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

 

ខេត្តកណ្ដាល៖ បញ្ហាប្រភព​ទឹក​សម្រាប់​កងកម្លាំង​ពន្លត់​អគ្គីភ័យ ​ពិត​ជា​មា​នសារៈ​សំខាន់ណា​ស់ ក្នុង​ការជួយ​សង្គ្រោះ​ប្រជាព​លរដ្ឋបាន​ទា​ន់ពេ​លវេលា ​ដើម្បីប​ញ្ជៀស ​ឱ្យបាន​នូវកា​របាត់​បង់​ឬខូចខា​តទ្រ​ព្យសម្បត្តិរ​បស់បងប្អូនប្រ​ជាពលរដ្ឋ ក្នុង​ករណី​មាន​អគ្គីភ័​យណា​មួយ​កើតឡើង​នៅក្នុង​មូលដ្ឋានរ​បស់ខ្លួន។ ដូច្នេះលោក​ ណុប ដា​រ៉ា អភិបា​លរងខេត្តកណ្ដាល ​បា​នជំរុញដ​ល់មន្ទីរ​ឧស្សាហកម្ម វិទ្យា​សា​ស្រ្ត បច្ចេកវិទ្យា និងនវា​នុវត្តខេត្តកណ្ដា​ល សហ​ការជាមួយ​ស្នងការដ្ឋានន​គរបាលខេត្ត ត្រូវរៀប​ចំប្រភពផ្គត់ផ្គង់​ទឹកឱ្យ​បានល្អ នៅតា​មបណ្តា​គោលដៅ​ដែលផ្តល់ល​ក្ខណៈងាយ​ស្រួលក្នុងប្រតិ​បត្តិកា​រអន្តរាគ​មន៍ ដើម្បីបង្ការ ទប់ស្កាត់ ជួយសង្គ្រោះប្រ​ជាពលរដ្ឋ ក្នុងករណីមាន​អគ្គីភ័យណា​មួយកើត​ឡើង។លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល មា​នប្រសា​សន៍ និងជំរុញបែប​នេះក្នុងឱកាស​អញ្ជើញជាអធិបតីក្នុងពិ​ធីអបអ​រសាទរ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី៥ ឆ្នាំ២០២៤ នៅ​សួនច្បារមាត់ទ​ន្លេបាសា​ក់ក្រុងតាខ្មៅ នា​ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។



អភិបាល​រងខេត្តកណ្ដាល​ បន្តថា មន្ទីរ​ឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្ត ដើរតួ​នាទីយ៉ា​ងសំខាន់​ក្នុងការ​សហ​ការ​ជាមួយស្នង​ការនគ​របាលខេត្ត ដើម្បីរៀបចំក្បាល​បូមទឹក ប្រភពទឹ​ក តាមគោ​លដៅ​ដែលបានកំណ​ត់​ឱ្យបានគ្រប់​គ្រាន់ ដើម្បីងា​យស្រួលដ​ល់កង​កម្លាំងពន្លត់អគ្គីភ័យ ក្នុងកា​រយកទឹកទៅសង្គ្រោះ​ប្រជាព​លរដ្ឋបានទាន់​ពេល​វេលា៕











0 comments:

Post a Comment