(បន្ទាយមានជ័យ)៖ក្រុមជំនុំបេសកកម្មដំណឹងល្អ នារៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិ ធីបិទវគ្គពានរង្វាន់សន្តិភាព រដូវកាលទី៣ ក្រោមអធិបតីភាពភាពលោក ស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណ។ ពិធីនេះ បានធ្វើឡើងនៅតារាងបាល់ទាត់ក្លឹប E co Sport ស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អៀង ប្រុស គ្រូគង្វាលនៅក្រុមជំនុំបេសកកម្មដំណឹងល្អ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត ពានរង្វាន់សន្តិភាព ខេត្តបន្ទាយមានជ័យ លោក សុផា ណារ៉ុង គណកម្មការយុវជនគ្រីស្ទានខេត្ត ។
នាឱកាសនោះលោក អៀង ប្រុស បានមានប្រសាសន៍ថា៖ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់នេះ គឺជាឆ្នាំទី៣ ហើយដែលលោកបានរៀបចំ ការប្រកួតពានរង្វាន់បាល់ទាត់សន្តិភាពខេត្តបន្ទាយមានជ័យ។ ម្យ៉ាងវិញទៀតការប្រកួតពានរង្វាន់បាល់ទាត់នេះក្នុងគោលបំណង៖
១,បង្កើតនិងបង្កើនសុខភាព មិត្តភាព សាមគ្គីភាព និងជៀសឆ្ងាយពីគ្រឿងញៀន។
២,ផ្សាយដំណឹងល្អអំពីព្រះយេស៊ូគ្រីស។
៣,ជំរុញ លើការលេងកីឡានិងការសិក្សារៀនសូត្រ។
៤,លើកកម្ពស់ វិស័យកីឡាក្នុងខេ ត្តនិងប្រទេសកម្ពុជា។
លោក បានបញ្ជាក់ថា៖ ពានរង្វាន់សន្តិភាពរដូវការទី៣ បានចា ប់ផ្ដើមបើកវគ្គប្រកួត នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៣ ហើយបានបញ្ចប់ការប្រកួតនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ដោយបានរៀបចំការប្រកួតតែថ្ងៃអាទិត្យតែប៉ុណ្ណោះពានរង្វាន់សន្តិភាពរដូវកាលទី៣ បានទទួលការចូលរួមពីក្រុមចំនួន១៧ក្រុម ក្នុងនោះមា នមហា ជនស្រី៩ ក្រុម អ៊ុយ១៦ មាន៣ក្រុម និងអុ៊យ១៣មាន៥ក្រុម ដែលម កពីតាម បណ្ដាលក្រុង ស្រុក មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។
ថ្លែនៅក្នុងឱកាសនោះ លោក ស្រេង សុផល បានមានប្រសាសន៍ថា៖ ការរៀបចំប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សន្តិភាពនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើត និងបង្កើនសុខភាពមិត្តភាព សាមគ្គីភាព សន្តិភាព តាមរយៈការជំរុញឲ្យស្រឡាញ់ការលេងកីឡាដើម្បីមាន សុខភាពល្អ បង្កើតមិត្តភាព និងសាមគ្គីភាព ក្នុងចំណោមប្រជាពលរដ្ឋខ្មែរទាំងប្រុសទាំងស្រី។ ក៏ដូច ជាការចូលរួម ចំណែកជួយអប់រំយុវជនឲ្យពួកគេងាកមកលេង និងស្រឡាញ់កីឡា ស្រឡាញ់សុខភាព និងជៀសចេញពីការប្រើប្រាស់គ្រឿងញៀន អំពើអបាយមុខផ្សេងៗ លើកកម្ពស់ឲ្យពួកគេស្រ ឡាញ់ការសិក្សាគ្រួសារ សង្គមជាតិ និងស្រឡាញ់សន្តិភាព។
លោក បានបញ្ជាក់ថា៖ ពាននរង្វាន់សន្តិភាពនេះរៀបចំឡើងដើម្បីជួយដល់កុមារ៉ា កុមារី យុវជន យុវតី ឲ្យចាក់ឆ្ងាយពីសង្គមងងឹតផ្សេងៗ និងឲ្យពួកគាត់បែរមកស្រឡាញ់វិស័យកីឡាវិញ ដើម្បីចូលរួមក្នុងជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាក្រោមម្លប់សន្តិភាព៕
0 comments:
Post a Comment