ខេត្តបន្ទាយមានជ័យ៖ប្តេជ្ញា គ្រប់គ្រងដឹកនាំភិក្ខុ សាមណេរ ពុទ្ធបរិស័ទគោរពប្រតិបត្តិតាមធម្មវិន័យក្នុងព្រះពុទ្ធសាសនា និងប្ដេជ្ញារក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង ការទំនាក់ទំនងល្អជាមួយគណៈសង្ឃគ្រប់លំដាប់ថ្នាក់ទាំង មន្ទីរធម្មការ និងសាសនា រួមទាំងអាជ្ញាធរ ។នេះគឺជាសង្ឃដីកា ការប្ដេជ្ញាចិត្តទទួលខុសត្រូវខ្ពស់របស់ ព្រះគ្រូសិរីមង្គល សៀង សុង ដែលត្រូវបានធ្វើពិធីប្រកាសតែងតាំង និងប្រគេនប្រកាសនីយបត្រជាព្រះគ្រូអនុគណស្រុកមង្គលបូរី ជាផ្លូវការព្រមទាំងប្រកាស មន្រ្ដីសង្ឃតាមឋានានុក្រមលំដាប់លំដោយ ដើម្បីធ្វើការគ្រប់គ្រងដឹកនាំ ព្រះសង្ឃក្នុងស្រុកមង្គលបូរីក៏ដូចជាការឆ្លើយតបទៅនឹងទំនុកចិត្ត ពីសំណាក់ព្រះមេគណខេត្តព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ និងប្រជាពុទ្ធបរិស័ទទាំងអស់។ដែលពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ព្រះឧឧត្តមសីលញ្ញាណ ធុល សុធាព្រះមេគណខេត្ត និងឯកឧត្តម អ៊ុំ រាត្រី បានមានសង្ឃដីកា និងប្រសាសន៍ថា តួនាទីព្រះពុទ្ធសាសនា និងព្រះសង្ឃកម្ពុជា មិនគ្រាន់តែជាទីស្ថាននិងជាបុគ្គលសម្រាប់តែគោរពសក្ការបូជាតែប៉ុណ្ណោះនោះទេ តែជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះបណ្តាលនៅ បញ្ញាជាន ជាប្រវត្តិសាស្ត្រនិងបទពិសោធបង្ហាញឲ្យឃើញថា វត្តអារាមនិងព្រះសង្ឃមានតួនាទីរួមចំណែកក្នុងការកសាងនូវសង្គមជាតិមួយប្រកបដោយសីលធម៌ចរិយាធម៌ ដើម្បីឲ្យមានការអភិវឌ្ឍសង្គមកិច្ចសេដ្ឋកិច្ចប្រកបដោយសមធម៌ អភិវឌ្ឍផ្នែកអប់រំជាចម្បង។ ហើយឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់ព្រមន្ត្រីសង្ឃ ដែលត្រូវបានប្រកាសតែងតាំងក្នុងឱកាសនេះថា បេី ការងារគ្រប់គ្រងលើការអនុវត្តមានបញ្ហាជួបឧបសគ្គកិច្ចខិតខំរកនូវដំណោះស្រាយបង្កើននូវគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីដោះស្រាយរាយការណ៍ជូនថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តឬមន្ទីរ ធម្មការនិងសាសនាបានជ្រាបសុំយោបល់ធ្វើយ៉ាងណាដោះស្រាយតាមនីតិវិធីច្បាប់ឲ្យទទួលបានភាពជោគជ័យព្រមទាំងជំរុញការគ្រប់គ្រងវត្តអារាមអនុវត្តតាមសង្កេតការណ៍អាចចុះបញ្ជីដីធ្លីធ្វើប្លង់កម្មសិទ្ធិដីវត្តឲ្យបានឆាប់កាន់តែល្អ៕
0 comments:
Post a Comment