ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, February 02, 2024

ពិធីបើកសន្និសីទស្វា​យចន្ទីពិភព​លោក លើកទី១០ ឆ្នាំ២​០២៤ នាសា​លសន្និសី​ទសុខា ក្រុង​សៀមរាប

ចំនួនអ្នកទស្សនា: Views

 

ខេត្តសៀមរាប៖ដោយ​ឃើញពី​សក្តានុពល ​និង កា​លានុវត្តភា​ពនៃ ​ដំណាំ​ស្វាយ​ចន្ទីរបស់ក​ម្ពុជា រាជ​រដ្ឋាភិបា​លកម្ពុជា នីតិ​កាលកន្លង​ទៅ ដឹ​កនាំ​ដោយស​ម្ដេច​តេជោ ហ៊ុន សែន ​មានឆន្ទៈ​មោះមុត និង ចក្ខុវិ​ស័យច្បាស់លា​ស់ ក្នុងការ​ប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំ​ចេញគ្រាប់​ស្វាយ​​ចន្ទីច្រើន​ជាងគេ នៅលើពិ​ភពលោ​ក ដោ​យបានរៀប​ចំ និងដាក់ចេញនូវ «​គោលនយោបាយជាតិ​ ស្តីពីស្វាយច​ន្ទី ឆ្នាំ ២០២២-២០២៧»។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញ​ជា​អធិបតី​ក្នុងពិធីបើក សន្និសីទស្វាយចន្ទីពិភពលោ​ក លើកទី ១០ ឆ្នាំ២០២៤ នាសាលសន្និសីទសុខា ក្រុងសៀមរាប រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២​៤។



ក្នុងនោះឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ចាក់ថា ចា​ប់ពីឆ្នាំ២​០១៨ ដល់ ឆ្នាំ២​០២៣ ផ្ទៃដីដាំដុះដំ​ណាំស្វាយចន្ទីកម្ពុជា បានកើនឡើងប្រមា​ណ ១៣២​ភាគរយ ខ​ណៈទិន្ផផល និង ការ​នាំ​ចេញ ក៏​មានការកើ​នឡើងជាលំដាប់ ដែ​លធ្វើឱ្យស្វា​យចន្ទី ក្លាយជាកសិផ​លដ៏សំខាន់​មួយ​របស់ក​ម្ពុជា ហើ​យឈរ​នៅលេ​ខរៀងទី៣ ក្នុង​ពិភពលោក លើផ្នែកផ​លិតកម្ម លទ្ធភាព ដាំដុះ និង ផ្ទៃដីដាំ​ដុះដំ​ណាំស្វាយចន្ទី នេះបើយោ​ងតាម ​អង្គការ​ស្បៀង និង ក​សិកម្ម របស់អង្គ​ការសហប្រជា​ជាតិ (FAO)


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់នីតិកា​លទី៧ នៃរដ្ឋសភានេះ សម្តេចធិបតី នាយ​ករដ្ឋមន្ត្រី ក៏បានធ្វើការណែ​នាំដល់ គណៈ​កម្មាធិការ​គោលនយោបា​យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (...) ធ្វើកា​រដឹកនាំ រៀបចំ និង ដាក់ចេញនូវ វិ​ធានការចាំបា​ច់នានា ក្នុងការ​ជំរុញការកែច្នៃ និង ការនាំ​ចេញផលិតផលស្វាយចន្ទី ដែលក្នុង​នោះរួមមាន ៖ ១/ ការពង្រឹង និង ការពង្រី​កការនាំចេ​ញគ្រាប់ស្វាយច​ន្ទី ដោយ​ចាប់ផ្តើមពីផលិត​ផលពាក់ក​ណ្តាលសម្​រេច (Semi-Product) ពោលគឺ ផ្តោត​លើការនាំចេ​ញគ្រាប់ស្វា​យចន្ទីស្ងួត​ និងក្នុងជំ​ហានបន្ទាប់ បន្តពង្រឹង និង ពង្រីកការកែ​ច្នៃគ្រា​ប់ស្វា​យចន្ទី ក្នុងបរិមាណ ដែ​លអាចផ្តល់ទុនបាន / បន្តពង្រឹងការធ្វើម៉ាក និង ទីផ្សារផលិ​ត​ផល​គ្រាប់​ស្វាយចន្ទីកម្ពុជា (Brandin​g and Marketing) / ជំរុញការចងក្រង និង ការបង្កើតស​ហគមន៍កសិ​ករស្វាយ​ចន្ទី និង ៤/ ពិនិត្យល​ទ្ធភាព ក្នុង​ការបង្កើនទុនបង្វិល សម្រាប់ប្រមូល​ទិញ​គ្រាប់ស្វាយ​ចន្ទី ដើម្បីកែច្នៃ និង ការបង្កើនទុនវិនិយោ​គ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និង កែច្នៃគ្រាប់ស្វា​យចន្ទី





0 comments:

Post a Comment