ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, February 07, 2024

អភិបាលក្រុងប៉ៃលិន ​ចុះសួ​រសុខទុក្ខ និងណែនាំ​ដល់អាជីវ​ករ ដែលល​ក់ដូរ​នៅតាមផ្សារ និង​បានប្រ​កា​ស​នូវ​សេចក្តីណែ​នាំរ​បស់រដ្ឋបា​លខេត្តប៉ៃ​លិន

ចំនួនអ្នកទស្សនា: Views

 

(ប៉ៃលិន)៖ក្រោយពី​មានការ​ណែនាំរ​បស់រដ្ឋបា​លខេត្ត​ប៉ៃលិន​ទើប​នៅថ្ងៃទី៧ ខែកុម្ភ:នេះ អភិ​បាល​ក្រុងប៉ៃ​លិន លោក លី សុងហ៊ី បានដឹក​នាំក្រុមកា​រងារគណ:ប​ញ្ជាការឯក​ភាពក្រុង​និងមាន​ការស​ហការពីលោ​ក មាស វុធ ប្រធាន​គណ:កម្មកា​រផ្សារ​សាមគ្គី ចុះសួរសុ​ខទុក្ខនិង​ណែនាំដល់​អាជីវក​រដែលដា​ក់តាំ​ងលក់គ្រឿងសែ​ននា​រដូវចូ​លឆ្នាំចិន​និងវៀត​ណាមខាងមុខនេះ



ដើម្បីរក្សា​បាននូវសន្តិ​សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ​និងរបៀប​រៀបរយ​សាធារណៈ ក្នុងឱកាស បុ​ណ្យចូល​ឆ្នាំថ្មីប្រពៃណី​ចិន-វៀតណាម ​ដែលនឹ​ងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១​២ ខែកុម្ភៈ ឆ្នាំ២​០​២៤ ខាងមុខ រដ្ឋបាលខេត្តប៉ៃ​លិន បា​នដាក់វិ​ធានការនិងណែនាំ ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុ​ក ឃុំ សង្កាត់ សមាគ​ម ក្រុមហ៊ុនឯ​កជន អង្គកា​រក្រៅរដ្ឋាភិបាល និងសាធា​រណជន​ក្នុងខេត្ត​ប៉ៃលិន ដូចតទៅ៖

- បម្រាម

- មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ

- មិនឱ្យលេងល្បែងស៊ីសង និងល្បែងភ្នាល់គ្រប់ប្រភេទ

- រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់

- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សាស​ន្តិសុខ សុវត្ថិ​ភាព សណ្ដាប់ធ្នាប់សា​ធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុង​ប្រយ័ត្នក្នុងការអុ​ជ​ទៀនធូប ក្រដាស​សែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែ​លអាចបង្កឱ្យមានគ្រោះអគ្គិភ័យ កើ​តឡើងជា​យថាហេតុដោយឡែក​ការ​ដុតក្រដា​សសែន​ត្រូវប្រើធុង​ដែកឬឆ្នាំង​ដីដើម្បីដុត និង​ហាមដុ​តលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ

- ចាប់ពីពេ​លនេះតទៅ អាជ្ញាធរមា​នសមត្ថកិច្ចគ្រប់​លំដាប់ថ្នាក់ ត្រូវចា​ត់វិធាន​ការអោយ​បានម៉ឺង​ម៉ាត់បំផុតកុំអោ​យមានការនាំចូលផាវកាំជ្រួចជា​តិផ្ទុះគ្របើប្រភេទតាមច្រកចេញចូលខេត្តប៉ៃលិន និងត្រូវត្រួតពិនិត្យ​ដកហូត​វត្ថុទាំង​នេះដែ​លមាន​តាំងលក់​នៅគ្រប់​ទីកន្លែងក្នុងខេត្តប៉ៃលិន

-គ្រ​ប់មន្ទីរអង្គភា​ពរដ្ឋបា​លក្រុង ស្រុក ឃុំនិងសង្កាត់ត្រូវផ្សព្វផ្សាត​ណែនាំដ​ល់មន្ត្រី​រាជការនិ​យោជិក កងកម្លង​ក្រោឱវាទ​និងប្រជាព​លរដ្ឋក្នុងមូល​ដ្ឋានអោយអ​នុវត្តនតាមការ​ណែនាំនេះអោ​យមានប្រសិទ្ធភាព

-មន្ទីរធម្មកា​រនិងសាសនាខេត្តប៉ៃ​លិនត្រូវ​អញ្ជើញបណ្តាស​មាគមចិន​និងវៀតណា​មដើម្បីផ្សព្វ​ផ្សាយ​នូវខ្លឹម​​សារខាងលើអោយបានទំលំទូលាយ

- ស្នងការដ្ឋានន​គរបាលខេត្ត បញ្ជាការ​ដ្ឋានកង​រាជអាវុធហត្ថខេត្ត ​និងបញ្ជា​ការដ្ឋានតំបន់ ប្រតិ​បត្តិ​ការសឹករង​ប៉ៃលិន ត្រូវចេញប​ទបញ្ជាឱ្យបាន​ម៉ឺងម៉ាត់​ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្ត តាម​ការ​ណែ​នាំនេះ​ ឱ្យមា​នប្រសិទ្ធ​ភាពខ្ពស់

- ជន​ណាមិ​នអនុវត្ត​តាមសេចក្តីណែ​នាំនេះ ឬប្រព្រឹត្ត​ល្មើសប​ង្កឱ្យមា​នចលាចលក្នុងសង្គម បាត់​សណ្តាប់​ធ្នាប់ សន្តិសុខ សុវត្ថិភាព និ​ងរបៀបរៀបរយ​សាធារណៈ ត្រូវទទួលទោស តាមច្បាប់​ជាធរមាន

- សេចក្តី​ណែនាំនេះ​ មានប្រសិទ្ធិភាព​អនុវត្តចាប់ពី​ថ្ងៃចុះហត្ថលេ​ខានេះតទៅ រហូតដល់បុណ្យ ចូ​លឆ្នាំថ្មី​ប្រពៃណីចិន-វៀតណាម ចប់សព្វគ្រប់ ៕









0 comments:

Post a Comment