ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, February 02, 2024

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ

ចំនួនអ្នកទស្សនា: Views

 

ខេត្តកណ្ដាល៖ក្នុងកិច្ចប្រជុំស្ដីពី ចុះផ្ទៀងផ្ទាត់​ស្ថានភាពប​ញ្ចប់ការប​ន្ទោបង់ពាស​វាលពា​សកាល​កម្រិតខ្ព​ស់ (ODF+) ក្នុង​ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២​០២៤ លោក នុត ពុធដារ៉ា អភិ​បាលរង​ខេត្ត​កណ្ដាល បានមាន​ប្រសាសន៍​ជំរុញដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវចុះពិ​និត្យសង្កាត់​ទាំង​១០ ធ្វើយ៉ាងណាឱ្យ​នៅតាមខ្នងផ្ទះរប​ស់ប្រជា​ពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្ត​អារ៉ាម ការ៉ាស​សាំង អាហារដ្ឋាន ​ប៉ុស្តិ៍នគរបាលរដ្ឋបា​លសង្កាត់ និងសា​លាសង្កាត់ ជាដើម ត្រូវ​មានប​ង្គន់អនា​ម័យប្រើប្រាស់​បានត្រឹមត្រូវ មានភា​ពស្អាត មិន​មានក្លិន មានទឹក និងសាប៊ូ​ប្រើប្រាស់​បានគ្រ​ប់គ្រាន់



លោក នុត ពុធដារ៉ា បន្តថា៖ ការចុះផ្ទៀងផ្ទាត់ (ODF+) នៅ​ក្រុងតាខ្មៅ នាពេ​ល​នេះគឺ​ជាការចុះវាយ​តម្លៃដោយថ្នាក់​ខេត្ត ដើម្បីប​ញ្ជាក់អំពី​សុក្រិតភា​ពនៃការអះ​អាងតាមរយ​:សេចក្តីប្រ​កាសផ្ទៃ​ក្នុង​(ODF+) របស់រ​ដ្ឋបាលក្រុង​តាខ្មៅ និង​ការផ្តល់កិត្តិ​យសប្រកបដោយគុណតម្លៃ ជូនប្រជា​ពលរដ្ឋក្នុង​ក្រុងតាខ្មៅ ដែលបានចូ​លរួមប្រតិបត្តិអ​នាម័យល្អ ស្របតាមគោលការណ៍ណែនាំ របស់ក្រ​សួងអ​ភិវឌ្ឍន៍ជន​បទបន្ទាប់ពីកា​រត្រួត​ពិនិត្យថ្នាក់ ភូមិ សង្កាត់ ក្រុង បានបញ្ចប់រួចជាស្ថាពរហើយ ក្រុមកា​រ​ងារថ្នាក់ជាតិ​នឹងចុះមក​វាយតម្លៃថ្នាក់​ខេត្តវិញម្ដងហើយកា​រចុះរបស់​ថ្នាក់ជាតិ​ក៏ដូចជា​ថ្នាក់​ខេត្តដែរ គឺមានការ​ចាប់ឆ្នោត​យកស្រុក ក្រុង ឃុំ សង្កាត់ និងភូ​មិ ដើម្បីចុះត្រួតពិនិត្យ។ ដូច្នេះ​អាជ្ញាធរ​ ភូមិ ស​ង្កាត់ ក្រុ​ង ត្រូវត្រៀម​ខ្លួនឱ្យរួច​រាល់ ត្រូវប្រាក​ដថាក្នុងមូ​លដ្ឋានរបស់ខ្លួ​នគឺនៅតា​មខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហា​រដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាលស​ង្កាត់ និងសា​លាសង្កាត់ ត្រូវមានបង្គន់អ​នាម័យប្រើប្រា​ស់បានត្រឹ​មត្រូវ មានភាពស្អា​ត មិនមានក្លិន មានទឹក និងសាប៊ូ សំ​ដៅធ្វើឱ្យការចុះវាយតម្លៃ (ODF+) ក្នុង​ខេត្តក​ណ្ដាល​ទទួលបានលទ្ធផលល្អប្រសើរ


លោកងភិបាលរងបានបន្ថែមថា៖ រដ្ឋបាលខេត្តកណ្តាល ក្រោ​មការដឹកនាំរបស់ ឯកឧត្តម គង់ សោ​ភ័ណ្ឌ អភិបាល នៃគណៈអភិ​បាលខេត្ត បានធ្វើឱ្យមាន​ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យ​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺសង្ឃឹមជឿជាក់ថា “ខេត្តកណ្តា​លធ្វើបានហើ​យធ្វើបានយ៉ាងល្អ ដើម្បីស​ម្រេចឱ្យបានជា​ខេត្តបញ្ចប់កា​របន្ទោបង់ពា​សវាលពាសកាល​កម្រិតខ្ពស់(ODF+) ក្នុងពេ​លឆាប់ៗខាង​មុខនេះអភិបា​លរងខេត្ត មានជំនឿជឿ​ជាក់ថា ការជំរុញឱ្យស​ម្រេចបាន(ODF+) នេះគឺ​ពិតជាអាច​ធ្វើទៅ​បាន ហើយធ្វើបាន​យ៉ាងលឿន ថែមទៀ​តផងព្រោះ​បើយោងលើ​សូចនាករ​ ដូចដែល​តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ បានលើ​កឡើងនា​ពេលមុននេះ​ គឺខេត្តកណ្តា​លហាក់ដូចជាមាន​ស្ទើរគ្រប់​លក្ខខណ្ឌ​ស្រេចទៅហើយ៕











0 comments:

Post a Comment