ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, June 01, 2024

ចិនផ្អាកសម្បទានពន្ធលើទំនិញ១៣៤មុខ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតៃវ៉ាន់

ចំនួនអ្នកទស្សនា: Views

 ប៉េកាំង៖ ចិននឹងដំឡើងពន្ធឡើងវិញលើទំនិញចំនួន១៣៤មុខ ដែលខ្លួនបាននាំចូលពីតៃវ៉ាន់នៅខែក្រោយ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុចិនបានអះអាងថា ខ្លួននឹងផ្អាកសម្បទានពន្ធដែលបានផ្តល់ឱ្យលើមុខទំនិញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដោយសារតៃវ៉ាន់មិនព្រមទទួលយកវិញ។


កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងច្រកសមុទ្ទ (ECFA) រវាងចិន និងតៃវ៉ាន់ ត្រូវបានចុះហត្ថលេខាដំបូងក្នុងឆ្នាំ២០១០។ ចិនកាលពីខែធ្នូបានផ្អាកសម្បទានពន្ធគយសម្រាប់ផលិតផលមួយចំនួននៅក្រោមកិច្ចព្រមព្រៀង ECFA ប៉ុន្តែក្រសួងហិរញ្ញវត្ថុចិនបានបញ្ជាក់ថា កោះនេះមិនបានទទួលយកវិញទេ។
លើសពីនេះក្រសួងហិរញ្ញវត្ថុ បានបង្ហាញថា តំបន់តៃវ៉ាន់បានអនុម័តជាឯកតោភាគីនូវវិធានការរើសអើងដូចជាការហាមឃាត់ និងរឹតបន្តឹងការនាំចេញផលិតផលដីគោក ដែលបំពានលើបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង។
ក្រសួងហិរញ្ញវត្ថុចិន បានបន្ថែមថា ការផ្អាកសម្បទានពន្ធនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនា ហើយនឹងអនុវត្តចំពោះផលិតផលដែលនាំចូលពីតៃវ៉ាន់ រួមទាំងប្រេងជាមូលដ្ឋាន។
មែនទែនទៅ ចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួនគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាជំហររដ្ឋាភិបាលក្រុងតៃប៉ិបានបដិសេធយ៉ាងដាច់អហង្កា។
លោក ជិន បិញហ៊ួ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ បានគូសបញ្ជាក់ថា តៃវ៉ាន់បានអនុម័តជាឯកតោភាគីនូវការរឹតបន្តឹងពាណិជ្ជកម្មដែលរើសអើងលើការនាំចេញផលិតផលចិនដីគោកជាង២៥០០មុខ។
គួរជម្រាបថា វិធានការថ្មីរបស់ចិននេះបានរំលោភលើបទប្បញ្ញត្តិរបស់ ECFA ស្តីពីការកាត់បន្ថយ ឬលុបចោលពន្ធគយ។ប្រែសម្រួលដោយនាយកនិពន្ឋ៖សុិន សុខរ៉ា

0 comments:

Post a Comment