ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, June 04, 2024

ផ្ដើមចេញពីបច្ចេកទេសរៀនតាមយូធូប កសិករមួយរូប នៅក្នុងក្រុងសិរីសោភ័ណ បានពង្រីក​ការ​ចិញ្ចឹម​បង្កង ពីអា​ង​ដ៏តូច រហូតដល់​ពង្រីផ្ទៃដី ជា​ងពីរហិកតា

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ) ផ្ដើមចេញពីការ​ស្រឡាញ់ផ្នែក​កសិកម្ម កសិករ​មួយរូបមានវ័យជាង៣០ឆ្នាំ រស់នៅ​ក្នុងសង្កាត់ភ្នៀត ក្រុង​សិរីសោភ័ណ បានចាប់​យករបរនៃកា​រចិញ្ចឹមបង្កង អូស្រ្ដាលី ដោយ​ទទួលបា​នបច្ចេកទេ​សពីការសិក្សាតាមប្រព័ន្ធ យូរធូប ទេីបធ្វេីរូបលោក ក៏បានបែកគំនិ​តក្នុងកា​រចិញ្ចឹមបង្កង​ពីផ្ទៃដីតូច​ហានបោះទុនរហូត​ដល់ មានការពង្រីកផ្ទៃដី ដល់២ហិកតា បន្ថែម។



លោក លី រតនៈ ដែលជាម្ចាស់​កសិដ្ឋានបង្កង កសិ​ករកម្ពុជា មានទីតាំ​ងនៅភូមិថ្មី សង្កាត់ភ្នៀត បាន​ប្រាប់ឱ្យដឹងថា លោក​ចាប់របចិញ្ចឹមបង្កងអូស្រ្តាលីនេះ​មានរយៈពេ​លជិត៥ឆ្នាំហេីយ ដោយសា​រតែមានការ​ចាប់អារម្មណ៍​និងស្រឡាញ់ខាងផ្នែកក​សិកម្ម ជាពិសេសការចិញ្ចឹមបង្កង មិនសូវមា​នអ្នកចិ​ញ្ចឹម មួយ​វិញទៀត បង្កង​នេះក៏មានតម្រូវ​ការទីផ្សារ ច្រេីនផងដែរ ទេីបរូបលោកបាន​ធ្វេីកា​រស្រាវជ្រាវ បច្ចេកទេសតាម យូធូប និងមេី​លអ្នកចិញ្ចឹមនៅខេត្ត​បាត់ដំបងប្រហែល២ម៉ោង ក៏ចាប់​ផ្តេីមរៀប​ចំអាង​ដំបូង​តែ៥០ ទៅ៦០​ការ៉េ តែ​ប៉ុណ្ណោះ ​ដេីម្បីសាកល្បងរ​យៈពេល៤ខែ ឃេីញវាធំ​លឿន ក៏​ចាប់ផ្តេីមពង្រីកផ្ទៃដី​ជាង៣០០០ម៉ែត្រកា​រ៉េ ឃេីញថាទទួលបានផល ទេីបបង្កេីត​ទីតាំងមួយ​បន្ថែមទៀតដែ​លមានផ្ទៃដី២ម៉ឺន ម៉ែត្រការ៉េ (២ហិកតា) ដោយយក​ដេីមទុនកម្ចីពីធនា​គារ កសិកម្ម អភិវឌ្ឍន៍ជនបទ (ARDB) ​ដេីម្បីពង្រីក​ការចិញ្ចឹមបន្ថែម

លោកក៏បានប​ញ្ជាក់បន្ថែមថា ចំពោះទីផ្សារវិញ គឺលោ​កយកទៅ​លក់តាមបណ្តា​ភោជនីយដ្ឋានធំៗ ដូចជា​នៅក្នុងក្រុងប៉ោ​យប៉ែត ជាដេីម និងធ្វើកា​រលក់​តាមប្រព័ន្ធអ​នឡាញ ដូចជា ហ្វេសប៊ុក យូធូប តឹកតុក​ជាដើ​ម ដោយល​ក់ចន្លោះតម្លៃចាប់​ពីដប់​១៧ទៅ២៥​ដុល្លារក្នុង​មួយគីឡូក្រាម តាមប្រភេទ​លេខ១ និង​លេខ២


ជាមួយគ្នានោះលោក លី រតនៈ ក៏បានបង្ហាញអំពីគោ​លជំហររបស់លោកចង់ឱ្យ​បងប្អូនកសិក​រដែលមានបំណ​ងចង់ចាប់យកមុខរបរចិញ្ចឹមបង្កងនេះ​ អាចធ្វើការទាក់ទងទៅរូបលោកបាន ដើម្បីធ្វើការប​ង្ហាត់បង្ហាញនូវបច្ចេកទេសមួយចំនួន ក្នុងនោះលោកក៏មាន​ការបង្កាត់នូវពូជ​សម្រាប់ល​ក់ជូនបងប្អូនកសិករដែលចង់សាកល្បងក្នុងការចិញ្ចឹមបង្កងអូស្ត្រាលីនេះផងដែរ







0 comments:

Post a Comment