ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, June 12, 2024

ប្រធានាធិបតី​វៀតណាមថ្មី​ចង់បញ្ចុះកម្តៅភ្លើងជម្លោះ​ដែន​សមុទ្រជាមួយ​ចិន​

ចំនួនអ្នកទស្សនា: Views

 ហាណូយ៖ លោក ធូ ឡាំ (To Lam) ប្រធានាធិបតីវៀតណាមថ្មី ដែលទើបនឹងប្រសូត្រមិនទាន់បានមួយខែ កាលពីថ្ងៃអង្គារទី១១មិថុនា បានប្រាប់ លោក ស្យុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីហាណូយថា វាជារឿងសំខាន់ដែលជម្លោះដែនសមុទ្ទត្រូវបានគ្រប់គ្រងបានល្អ ហើយផលប្រយោជន៍របស់ប្រទេសនីមួយៗត្រូវបានគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក។ នេះបើយោងតាមការិយាល័យរបស់ប្រធានាធិបតី។


រដ្ឋអំណាចចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ប៉ុន្តែប្រទេសជិតខាងកុម្មុយនីស្ដទាំងពីរ បានធ្លាក់ក្នុងជម្លោះដែនសមុទ្ទដ៏យូរឆ្នាំ នៅឯលម្ហសមុទ្ទចិនខាងត្បូង។ លោក ឡាំ បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីហាណូយថា ប្រទេសនានាចាំបាច់ត្រូវគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក។ នេះបើតាមសេចក្តីថ្លែងការណ៍។ ទ​ន្ទឹមគ្នានេះ លោក ឡាំ បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំនេះថា ភាគីទាំងពីរចាំបាច់ត្រូវស្វែងរកយ៉ាងសកម្មនូវដំណោះស្រាយដែលសមស្រប គួរជាទីពេញចិត្ត និងស្របតាមច្បាប់អន្តរជាតិ។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍មុន ក្រសួង​ការ​បរទេស​វៀតណាមបាន​អះអាងថា ខ្លួន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​វត្តមាន​នាវា​យោធា​ចិន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ប្រទេស​វៀតណាម។ ថ្លែងនៅក្នុងជំនួបកាលពីថ្ងៃអង្គារទី១១មិថុនា លោក ឡាំ បានគូសបង្ហាញថា ការអភិវឌ្ឍមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន គឺជាជម្រើសយុទ្ធសាស្ត្ររបស់វៀតណាម និងជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ ទន្ទឹមគ្នានេះ លោក ឡាំ បានរំលឹកឡើងវិញពីភាពចាំបាច់ក្នុងការជំរុញការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំ ហើយបានស្នើឱ្យប្រទេសចិន បើកទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។
សូមជម្រាបថា វៀតណាម និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់សិប រួមទាំងផ្លូវដែក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីហាណូយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែធ្នូឆ្នាំមុន។

0 comments:

Post a Comment