ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, June 10, 2024

ប្រធានមន្ទីរអ​ភិវឌ្ឍន៍ជន​បទខេត្តប​ន្ទាយមានជ័យ ដឹកនាំក្រុមការ​ងារចុះពិនិត្យពីវឌ្ឍន​ភាពនៃ​ការដ្ឋាន​សាងសង់​ស្ពា​នបេ​តុង(ស្ពានចក)​បាន៤​០%ហើ​យ តភ្ជាប់ពីភូមិព្រះពន្លា ​ទៅភូមិចក ​នៅក្នុង​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ) អបអរសាទរ សម្រា​ប់សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ​ទទួលបានស្ពាន​បេតុងថ្មី​ចំនួន២ កំពុងសាង​សង់ជាបណ្តើរៗហើយ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអ​ភិវឌ្ឍន៍ជន​បទខេត្តប​ន្ទាយមានជ័យ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាព​នៃការដ្ឋានសាងសង់​ស្ពានបេតុងពី​ភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក ប្រវែង១០៨ម៉ែត្រ ទ​ទឹង១០ម៉ែត្រ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ



ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស​ម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយ​មាន​ជ័យ និងជាឧត្តមប្រឹក្សាផ្ទា​ល់ព្រះម​ហាក្សត្រ និងលោកជំទាវ


ក្នុងកា​រចុះពិនិត្យនោះ​លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានមានប្រ​សាសន៍​លើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធ​សាស្ត្របបញ្ចកោណដំ​ណាក់កាលទី១​(កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព) ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានរៀបចំគោលនយោបាយ និងផែនការយុទ្ធសា​ស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយ​ទៅជាប្រទេសមានប្រាក់ចំ​ណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាពិសេ​សដើម្បីឱ្យប​ងប្អូន​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ទទួលបានហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង


លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា៖ការបន្តចាប់ផ្តើមកា​រសាងសង់ស្ពាន​បេតុ​ងថ្មីពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង១០​៨ម៉ែត្រ ទទឹង១០ម៉ែត្រ ឡើងវិញនាពេលនេះគឺចាប់ពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៤ អនុវត្តសាងសង់​ដោយក្រសួងអភិវឌ្ឍន៍ជនបទ ជាក់ស្ដែងនាពេល​នេះកំពុងដំណើ​រការបានប្រហែល​ជាង៤០%ហើ​យ។ម៉្យាងវិញទៀតកា​រសាងសង់ស្ពានបេតុងថ្មីនេះក្រុមការងារបានធ្វើពិនិត្យយ៉ាងម៉ត់ចត់ និងមុឺងម៉ា​ត់ ដូចជាធ្វើការពិ​និត្យទៅលើ​គុណភាពបេតុង ជាមុនសិនទើបយកទៅប្រើការ។ ទន្ទឹមជាមួយគ្នានេះ​សម្រាប់ស្ពាន​ទាំងពីរខ្សែនេះគឺមានអត្ថប្រយោជន៍ និងចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់។


គួរបញ្ជាក់ថា៖ សម្រាប់សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណដែលទទួលបានស្ពានបេតុងថ្មី អនុវត្ត​សាងសង់​ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន២៖

-ស្ពានចក ពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង​១​០៨ម៉ែត្រ ទទឹង១០ម៉ែត្រ។

-ស្ពានព្រះពន្លា តភ្ជាប់ពីភូមិ៣ ភូមិ៤ ទៅភូមិព្រៃឫស្សី ក្នុងសង្កាត់ព្រះពន្លា (ផ្លូវជាតិលេខ៥ )ដែលមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ៕




















0 comments:

Post a Comment