ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, June 03, 2024

ក្រសួងមហាផ្ទៃ និង UNDP បន្តប្ដេជ្ញា​ខិតខំធ្វើការជាមួយគ្នា ដើម្បីប្រយោ​ជន៍ពលរដ្ឋនៅមូលដ្ឋាន 

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោក​ស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) បានបង្ហាញ​ការឯកភាពបន្តកិច្ចសហការជាមួយគ្នាឱ្យបានកាន់តែសកម្ម ដើម្បីនាំមកនូវផ​លប្រយោជ​ន៍ដ​ល់​ប្រជាពលរដ្ឋក​ម្ពុ​ជា ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ដែល​ត្រូវទទួលសេវាសា​ធារណៈ​ពីមន្ត្រីថ្នាក់ក្រោមជាតិ។



បើតាមលទ្ធផលនៃជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវត្តមាន UNDP នៅប្រទេ​សកម្ពុជា ដែលគិតមកដល់ពេលនេះ មា​​នរយៈពេលជាង ៥០ឆ្នាំ ពោលគឺចាប់​ពីឆ្នាំ១៩​៥៨ ព្រមទាំងការ​បង្កើតការិយាល័យផ្លូវការរបស់ UNDP នៅរាជធានីភ្នំ​ពេ​ញ​​ក្នុ​ងឆ្នាំ១៩៩៤។ 


ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ UNDP ដែលបានជួយគាំទ្រកម្ពុជា ក្នុងការ​ធ្វើ​មូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅ​នឹងបរិការ​ណ៍កម្ពុជា ដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោល​ដៅអភិវឌ្ឍប្រ​កបដោយចីរភាព។


ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តខ្ពស់រ​បស់រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿននូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន និងការពង្រឹងស​មត្ថភាពថ្នាក់ក្រោមជាតិ ព្រមទាំងឆន្ទៈខ្ពស់របស់ក្រសួងមហាផ្ទៃ និងក្រសួងនានា ក្នុងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។


លោកស្រី Alissar Cha​ker អ្នកតំណាង UNDP ប្រចាំកម្ពុជា បានជម្រាបឯកឧត្តមអភិសន្តិបណ្ដិត ស សុខា នូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់កិ​ច្ចស​ហការយ៉ាង​យូរលង់ជាមួយ UNDP។ លោកស្រី ក៏បានគូសបញ្ជាក់នូវការជួយជ្រោមជ្រែងរបស់ UNDP កន្លងមក ជាមួយក្រសួងមហាផ្ទៃ ក្នុងកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ការអភិវឌ្ឍ​អាជ្ញាធរថ្នាក់ក្រោមជាតិ ការពង្រឹងការចូលរួមរបស់សង្គមស៊ីវិល និងការគាំទ្ររដ្ឋបាលថ្នាក់​ក្រោម​ជាតិកម្ពុជា​ តាមរយៈគម្រោងនានាផងដែរ៕
















0 comments:

Post a Comment