ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, June 04, 2024

កិច្ចប្រជុំចុះអង្កេតស្រាវជ្រាវ ក​រណីវិវាទដីធ្លី ដែលមាន​ទីតាំងស្ថិត​នៅភូមិល្បើក​ស្វាយ ឃុំស្វាយចេក ស្រុក​ស្វាយចេក

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ) ការធ្វើអ​ធិកា​រកិច្ចលើគ្រប់​វិស័យនៅក្នុងព្រះរាជា​ណាចក្រកម្ពុជា សំដៅប្រឆាំ​ងអំពើពុ​ករលួយ​ការរំ​លោភដោយ​អំណា​ច និង​បាតុភា​ពអសកម្មនានា។​នាថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២៤​នេះលោក លៀម សុដា ​អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្ត បន្ទាយមា​នជ័យ 



អញ្ជើញទទួលជួបជាមួយលោ​កស្រី ហែម ម៉ារីណា អគ្គនាយករង ប្រធាន​គណៈប្រតិភូ ដើម្បីសម្តែងការគួរសម និងធ្វើកិច្ចសហការក្នុងការចុះអង្កេតស្រាវជ្រាវ ករ​ណីវិវាទដីធ្លី ដែលមានទីតាំងស្ថិតនៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ​មា​នជ័យ ធ្វើនៅសាលប្រជុំ () សាលាខេត្ត។


ជាកិច្ចចាប់ផ្ដើមលោកស្រី ហែម ម៉ារីណា អគ្គនាយករង ប្រធានគណៈប្រតិភូ បានមានប្រសាសន៍​លើកឡើងថា៖ក្រសួងអធិការកិច្ចបានទទួលពាក្យស្នើសុំអន្តរាគមន៍របស់លោក មុី ជួង និងភរិយា​ឈ្មោះ ទៀវ សំណាង ដែលពួកគាត់សទាម​ទារកាន់កាប់ដីទំហំ ៥០ហិកតា ក្នុងករណីអាជ្ញាធរ​ភូមិល្បើកស្វាយឈ្មោះ ហុិន ញឿន មេភូមិល្បើកស្វាយឈ្មោះ ឆាយ សុផៃ មេភូមិចក់ពួក ឈ្មោះ លី សោន អតីតមេឃុំស្វាយចេក លោកជ្រូក សុផល អតីតមេឃុំស្វាយចេក និងឈ្មោះ មាស សត្រ្តាវុធ ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលស្រុកស្វាយចេក ឃុំឃិតគ្នារំ​លោភយកដីរបស់គាត់ទំហំ ៥០ហិកតា នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យទៅឲ្យអ្នកដទៃ។


លោកស្រីបានបន្តថា៖ បន្ទាប់ពីបានពិ​និត្យក្នុងក្របខណ្ឌ​បច្ចេកទេសលើឯកសារពា​ក់ព័ន្ធឃើញថា មានចំណុចជា​ច្រើនដែលទាមទារឲ្យមានការអង្កេតស្រាវជ្រាវឲ្យបានច្បាស់លាស់បន្ថែម ទាំងអស់​ហេតុ និងអង្គច្បាប់ ទើបថ្នាក់ដឹកនាំក្រសួងបានសម្រេចចិត្តចាត់តាំងរូបលោកស្រី គណៈប្រ​តិភូចុះម​កអង្កេតនាពេលនេះ។


ថ្លែងនៅក្នុងឱកា​សនោះលោក លៀម សុដា អភិបាលរងខេត្តថា៖ កន្លងមកក្រុមការងារខេត្ត ក៏បានធ្លាប់ធ្វើការដោះស្រាយករណីនេះដែរ។ដោយមានក្រសួង​ដោយមានលិខិតក្រសួ​ងរៀបចំ​ដែនដីនគររូបនីយកម្មនិងសំណង់។បញ្ជូនករណីនេះមករដ្ឋបាលខេត្តដើម្បីដោះស្រាយ។ ក្នុងនាម​​រដ្ឋបាលខេត្ត បានត្រៀមសហការជាមួយគណៈប្រតិភូចង់ជួបអ្នកពាក់ព័ន្ធ រដ្ឋបាលខេត្ត និងជួយ​សម្របសម្រួលជូនហើយឯកសារពាក់ព័ន្ធរដ្ឋបាលខេត្តនិងផ្ដល់ជូន។


លោក លៀម សុដា ក៏បានថ្លែងអំណរអរគុណ ដល់លោកលោកស្រីប្រធានគណៈប្រតិភូ ដែលបាន​គាំទ្រដោយចូលរួម​សហការ ក្នុងការអង្កេតស្រាវជ្រាវ និងរួមសហការជា​មួយមន្ត្រីជំនាញស​មត្ថកិច្ចជំ​នាញធ្វើកា​រសម្របសម្រួលចុះទីតាំងជាកស្តែងនាពេល​ខាងមុខនេះផងដែរ៕













0 comments:

Post a Comment