ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, June 08, 2024

ក្រសួងរៀបចំដែ​នដី នគររូបនីយក​ម្ម និងសំណង់ បានរៀប​ចំសិក្ខាសា​លាស្តីពី “ការពិគ្រោះ​យោ​បល់​ចុងក្រោយលើសេ​ចក្តីព្រាងផែនការរៀបចំដែនដីខេត្តប៉ៃលិន ចក្ខុវិស័យឆ្នាំ២០៤៥"

ចំនួនអ្នកទស្សនា: Views

 

(ប៉ៃលិន) លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅរសៀល​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ​២០២៤ បានអញ្ជើញចូលរួមសិក្ខាសា​លាស្តីពីការពិគ្រោះយោបល់ លើសេក្ដីព្រា​ងផែន​ការរៀបចំដែនដីខេត្តប៉ៃលិន ចក្ខុវិស័យឆ្នាំ២០៤៥ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិកា​រក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាការដ្ឋាន នៃគណៈកម្មា​ធិការរៀប​ចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។



កម្មវិធីនេះរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ស្តីពី “ការពិគ្រោះ​យោប​ល់​ចុង​ក្រោយលើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តប៉ៃលិន ចក្ខុវិស័យឆ្នាំ២០៤៥" នៅសា​លប្រជុំរ​បស់ សសយក ខេត្តប៉ៃលិន។


គណៈកម្មាធិកា​ររៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងថ្នាក់ខេត្តកំពុងបន្ត​ចុះសិក្សាស្រា​វជ្រាវប្លង់គោលសំរាបើខេត្តប៉ៃលិនទាំងមូល គឺជាយន្តការមួយដ៏សំខាន់ ដែលពុំអាចខ្វះបា​នក្នុងការ​អភិវឌ្ឍប្រទេសជាតិ សំដៅកាត់បន្ថយភាពអនាធិបតេយ្យ ក្នុងការកាន់កាប់ ប្រើប្រាស់ដីធ្លី និងវិវាទដី​ធ្លី ព្រមទាំងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជនឱ្យមានសណ្តាប់ធ្នាប់ និងសោ​ភ័ណ​ភាពល្អ។


ផែនការប្រើប្រាស់ដី និងប្លង់គោលប្រើប្រាស់ដី គឺជាការកំណត់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រតម្រង់​ទិស សម្រាប់អភិវឌ្ឍន៍រូបវន្ត និងការកំណត់ប្រភេទនៃការប្រើប្រាស់ដី ព្រមទាំង​បង្ហាញអំពីទម្រង់​បណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃក្រុង ស្រុក និងការធ្វើសមាហរណកម្មក្រុង និងតំបន់ជុំវិញ។


សូមបញ្ជាក់​ថា ផែនការរៀបចំដែនដីខេត្តប៉ៃលិន ជាផែនការសមហរណកម្មអន្តរវិស័យ តម្រង់ទិស​ស​ម្រាប់ការអភិរក្ស និងការអភិវឌ្ឍខេត្តប៉ៃលិនរយៈពេលវែង ដែលមានចក្ខុវិស័យឆ្នាំ២០៤៥៕


















0 comments:

Post a Comment