ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, June 27, 2024

រោងចក្រ​យោ​ធា​ក្នុង​ប្រទេ​ស​អាល្លឺម៉​ង់អ៊ុយក្រែន​ដែល​ទ​ទួ​ល​បាន​គ្រាប់​​កាំភ្លើង​ធំ​ពី​​សាធា​រណរដ្ឋ​ឆេកក្រោយប្រទេសរុស្សីុត្រូវបានគេបំផ្លាញ

ចំនួនអ្នកទស្សនា: Views

 យោងតាមមន្ត្រីសន្តិសុខអាល្លឺម៉ង់ពួកគេសង្ស័យថាក្រុមបំផ្លិចបំផ្លាញគាំទ្ររុស្ស៊ីបានបង្កឱ្យមានអគ្គីភ័យនៅរោងចក្រផលិតគ្រឿងបន្លាស់យោធាសម្រាប់អ៊ុយក្រែនក្នុងទីក្រុងប៊ែរឡាំងកាលពីខែមុន។ទំព័រ Mil.in.ua ថ្មីៗនេះបានដកស្រង់ប្រភពសន្តិសុខអាល្លឺម៉ង់ដែលនិយាយថា អគ្គីភ័យដែលបានកើតឡើងកាលពីដើមខែមុននៅរោងចក្រដែកនៃក្រុមហ៊ុន Diehl Defense Group របស់អាល្លឺម៉ង់ក្នុងទីក្រុងប៊ែកឡាំង "ត្រូវបានគេជឿថាធ្វើឡើងដោយក្រុមបំផ្លិចបំផ្លាញដែលគាំទ្ររុស្ស៊ី"។ប្រភពសន្តិសុខអនាមិកម្នាក់បាននិយាយថា"ទីក្រុងម៉ូស្គូកំពុងព្យាយាមពន្យឺតការផ្គត់ផ្គង់គ្រាប់រំសេវនិងសព្វាវុធដល់អ៊ុយក្រែន"


Mil.in.ua បានដកស្រង់សម្តីមេដឹកនាំឆេកដែលនិយាយថា គ្រាប់កាំភ្លើងធំដំបូងក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមជំនួយគ្រាប់រំសេវដែលផ្តួចផ្តើមដោយប្រទេសនេះថ្មីៗនេះបានទៅដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។“

គ្រាប់រំសេវដំបូងនៅក្នុងការផ្តួចផ្តើមដែលស្នើឡើងដោយពួកយើង បានមកដល់អ៊ុយក្រែនហើយ។យើងកំពុងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើង” នាយករដ្ឋមន្ត្រីឆែក Petr Fiala បានសរសេរនៅលើបណ្តាញសង្គម X នៅថ្ងៃទី២៥ខែមិថុនា។វាត្រូវបានគេដឹងថាគ្រាប់កាំភ្លើងធំខាងលើត្រូវបានទិញពីអ្នកផ្គត់ផ្គង់ពីប្រទេសដែលមិនមែនជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)និងសហភាពអឺរ៉ុប (EU)។ យោងតាមការប៉ាន់ប្រមាណដែលចេញផ្សាយដោយក្រសួងការបរទេសឆេកកាលពីចុងខែមុនគំនិតផ្តួចផ្តើមក្នុងការបញ្ជូនកាំភ្លើងធំទៅកាន់អ៊ុយក្រែននឹងផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងគៀវនូវកាំភ្លើងធំពី៥០,០០០-១០០,០០០ដើមក្នុងមួយខែ៕

0 comments:

Post a Comment