បូហ្គោតា៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានប្រកាសថារដ្ឋាភិបាលរបស់លោកនឹងផ្អាកការលក់ធ្យូងថ្មទៅឱ្យ អ៊ីស្រាអែល ខណៈកងទ័ពអ៊ីស្រាអែលបន្តធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។
កាលពីខែឧសភាកន្លងទៅ លោក Petro ដែលបានចាត់ទុកសង្រ្គាមរបស់អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សាគឺជាអំពើប្រល័យពូជសាសន៍ បានប្រកាសថាកូឡុំប៊ីនឹងកាត់ ផ្ដាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែលពាក់ព័ន្ធនឹងសង្រ្គាមនៅហ្កាហ្សា ហើយបានប្រកាសបើកស្ថានទូតក្នុងទីក្រុង Ramallah ដែនដីប៉ាឡេស្ទីន។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Gustavo Petro បានគូសបញ្ជាក់ដូច្នេះថា យើងនឹងផ្អាកការនាំចេញធ្យូងថ្មទៅកាន់អ៊ីស្រាអែល រហូតទាល់តែ អំពើប្រល័យពូជសាសន៍ត្រូវបញ្ឈប់។
ប្រធានាធិបតីរូបនេះ ក៏បាននិយាយដែរថាទីក្រុងបូហ្គោតា នឹងឈប់ទិញអាវុធផលិតដោយអ៊ីស្រាអែលដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតមួយសម្រាប់កងកម្លាំងកូឡុំប៊ី៕
ប្រែសម្រួលដោយនាយកនិពន្ឋៈសុិនសុខរ៉ា
0 comments:
Post a Comment