ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, June 04, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជា​អធិបតីភាពពិ​ធីចុះហត្ថលេ​ខាលើអនុស្សរ​ណៈយោ​គយ​ល់រវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន និង​សាកលវិទ្យាល័យរដ្ឋ ចំនួន ៤

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអ​ធិបតីដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីចុះហត្ថលេខាលើ​អនុស្សរណៈ​នៃការ​យោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យា​ល័យជាតិ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យជា​តិមានជ័យ និងសាកលវិទ្យាល័​យក្រ​ចេះ នៅទីស្តី​ការក្រសួងមហាផ្ទៃ។



ពិធីនេះ​មានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខា​ធិការ ​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ ឯកឧត្តម នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រធានអង្គ​ភាពចំណុះក្រសួងមហាផ្ទៃ ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋទាំង៤ ឯកឧត្តម លោ​កជំទាវ អស់លោក លោកស្រីមន្ត្រីជំនាញពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ សរុបប្រមា​ណ ១០០រូប។


យោងតាមរបាយការណ៍ឯកឧត្តម សូ មុនីរក្សា នាយកសា​លាជាតិរដ្ឋបាលមូលដ្ឋាន អនុស្សរណៈ​នៃការយោ​គយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ជាមួយសាកលវិទ្យាល័យទាំង៤ មានគោល​គោលបំ​ណងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញ​ទៅមករ​វាងគូភា​គី ពាក់ព័ន្ធនឹងការសិក្សាអប់រំ ការបណ្តុះបណ្តាល និងការស្រាវជ្រាវ ព្រមទាំងការអនុវត្ត​គម្រោងកម្មវិធីផ្សេងៗ។


ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោតសរសើរនិ​ងវាយតម្លៃ​ខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកល​វិទ្យាធិ​ការនៃ​សាកលវិទ្យាល័យទាំង៤ ព្រមទាំងសហការីទាំងអស់ ដែលបានខិតខំរួម​គ្នាសហការ​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ក្នុងការរៀបចំឱ្យមានពិធី​ចុះហត្ថលេខាជាផ្លូវកា​រនូវអនុស្សរ​ណៈនៃការយោគយល់គ្នា និងអនុស្សរណៈនៃការព្រមព្រៀងគ្នានាពេលនេះ។


ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពសចំពោះគោល​បំណងនៃអនុ​ស្សារ​ណៈនេះ ពិសេសការជួយសហការគ្នារៀបចំការអភិវឌ្ឍធនធានមនុស្ស ការរៀបចំចែក​រំលែកបទពិ​សោធន៍លើការដឹកនាំកម្មវិធីអប់រំ ការប្រើប្រាស់ធនធានសិក្សា ព្រមទាំងយន្តការនានា​សំដៅជំរុញ​ឱ្យកា​រងារមានប្រសិទ្ធភាពកាន់តែខ្លាំងក្លា ក្នុងគោលដៅគាំទ្រតាម​ផែនការនៃការអភិ​វឌ្ឍមូលធ​នមនុស្សប្រកបដោ​យគុណវុឌ្ឍិខ្ពស់ ទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន សម្រាប់នីតិកាល​ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រក​បដោយចក្ខុវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃកម្ពុជា។


ដូចបណ្តាប្រទេសដទៃទៀតដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការវិនិ​យោគលើ​ការអភិវឌ្ឍធនធានមនុស្ស គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងមិនអាចខ្វះបាន ដើម្បីឱ្យប្រទេ​សជាតិ មានមូលធនមនុស្សគ្រប់គ្រាន់ប្រកបដោយសមត្ថភាព សំដៅធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធ​ភាពនៃការបម្រើសេវាសាធារណៈ ក៏ដូចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកច​ម្រើជឿនលឿនប្រក​បដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងចីរភាព ដូចបណ្តាប្រទេ​សអភិវឌ្ឍន៍នានាដូចជា៖ ជប៉ុន សិង្ហបុរី និងសាធារណរដ្ឋកូរ៉េ ជាដើម។


ក្នុងឱកាសនេះដែរ ដើម្បីជួយសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាល័យដៃគូទាំង៤ មានមូលដ្ឋាន​កាន់តែច្បាស់ ក្នុងការពង្រឹងនិងលើកកម្ពស់ប្រសិ​ទ្ធភាពនៃកិច្ចសហប្រតិបត្តិកា​រនិងភាពជា​ដៃគូ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យខិតខំរួមគ្នាពង្រឹង និងអភិវឌ្ឍការ​ងារស្រា​វជ្រាវ តាមគ្រប់រូបភាព ពិសេសពាក់ព័ន្ធសមត្ថភាពអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់​ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការតាមដា​នវាយ​តម្លៃ និងការលើកជាអនុសាសន៍ពាក់ព័ន្ធការអនុវត្តច្បាប់ លិខិតបទដ្ឋាន និងគោលនយោបា​យពាក់ព័ន្ធ ដើម្បីបម្រើឱ្យការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈការ៕

































0 comments:

Post a Comment