ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, June 08, 2024

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អំពាវនាវដល់​ប្រព័ន្ធផ្សព្វផ្សាយ​កម្ពុជា និងចិន បន្តចូលរួមនិងធ្វកិច្ចស​ហប្រតិបត្តិ​ការរួមគ្នាផ្សព្វផ្សាយព័ត៌​មានពិតអំពីកម្ពុជា និងប្រទេសចិន ដើម្បីចូលរួមព​ង្រឹងសា​មគ្គីភាព និងមិត្តភា​ពនៃប្រទេសទាំងពីរ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ក្នុងឱកាសអញ្ជើញចូលរួម ក្នុពិធី​បើកសម្ពោធ​កម្មវិធីសំឡេង​ទីតាំងបេ​តិកភ​ណ្ឌ«ដើ​រកម្សាន្ត​នៅយូ​ណាន​ ទៅទស្សនានៅ​អង្គរ» ​កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុ​ងគួនមីង ខេត្តយូ​ណាន ប្រទេសចិន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានអំពាវនាវដល់​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​កម្ពុជា​ និងចិនបន្តចូលរួម និងធ្វើកិច្ចស​ហប្រតិបត្តិ​ការរួមគ្នាផ្សព្វផ្សាយព័ត៌​មានពិត​អំពីកម្ពុជា និ​ងប្រទេសចិន​ ដើម្បីចូលរួមព​ង្រឹងសា​មគ្គីភាព និងមិត្តភា​ពនៃប្រទេសទាំ​ងពីរក៏ដូចជា​ចូលរួមក្នុ​ងការលើកកម្ពស់ផ្សព្វផ្សាយ​វប្បធម៌ ទេសចរ​ណ៍ វិនិយោគ។



ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងមាន​ការទទួលខុសត្រូវក្នុង​ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនទៅកាន់ពិភពលោក តាមរ​យៈ​វេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំ​ងបុរាណនិងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហា​ញនូវភា​ពទាក់ទាញដ៏​ពិសេស និងប្រកបដោយសក្តានុពលនៃបេតិ​កភណ្ឌពិភពលោកនៅកម្ពុជា និងខេ​ត្តយូ​ណានប្រទេស​ចិន និងសមិទ្ធផលដែ​លទទួលបានពីកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន ក្នុងកា​រជំរុញការអភិវឌ្ឍវិ​ស័យទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទា​ញការចាប់អារម្មណ៍និងការគាំទ្រ សំ​ដៅពង្រឹងការការពារនិងអភិរក្សបេតិកភណ្ឌរួមរប​ស់មនុស្សជាតិ»


ឯកឧត្តមបានប្រសាសន៍ថា ក្រសួង​ព័ត៌មានកម្ពុជា​បានធ្វើកិច្ចសហប្រតិបត្តិកា​រជាច្រើនជាមួយ​ប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋាភិបាលចិន​ ជាពិសេសបា​នបន្តលើកកម្ពស់​កិច្ចសហប្រតិប​ត្តិការជា​មួយមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយនៃខេត្តយូណាន។ យើងបានរួមគ្នា​ប្រកាសនូវគំ​និតផ្តួចផ្តើម​ស្តីពីកិច្ច​សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-យូណាន ឆ្នាំ២០២៣។


ក្រសួងព័ត៌មាន​បញ្ជាក់ថា កន្លងមក​ក្រសួង​បានធ្វើកិច្ចស​ហប្រតិបត្តិការក្នុងវិ​ស័យព័ត៌មានជា​មួយភាគីមិត្ត​ចិនជាច្រើន តាមរយៈអនុស្សរណៈនៃការ​យោគយល់ និងកិច្ចព្រមព្រៀងនានា ដើម្បី​លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាននិងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណង​ផ្សារភ្ជាប់នូវទំនាក់​ទំនងរវាងប្រជាជននៃប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំថែមទៀត។ ទស្សនាវដ្ដីខ្មែរ ដែលបានបោះ​ពុម្ពផ្សាយ​ដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ខេត្តយូ​ណាន បានរួមចំ​ណែកយ៉ាងច្រើនក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងប្រជាជនកម្ពុជា-ចិន។ ជាមួយ​គ្នានេះ ស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តយូណាន​ បាននាំយកខ្សែភាពយន្តភាគ និង​បច្ចេកវិទ្យាផ្សព្វផ្សាយទូរទស្សន៍ដ៏ល្អរបស់ប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយ និងបង្កើនការ​យល់ដឹងអំពីវប្បធម៌ និងប្រពៃណី ដល់ប្រជាជនកម្ពុជា។


នៅក្នុងឱកាសនៃការបើកស​ម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន​ ទៅទ​ស្ស​នានៅអង្គរ», លោកជំទាវ ជឹង យៀន សមាជិកអចិន្ត្រៃយ៍និង​ជាប្រធានផ្នែក​ឃោសនាកា​រនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានបង្ហាញនូវក្តីសង្ឃឹមថា ភាគីចិ​ននិងកម្ពុជានឹងយកព្រឹត្តិការណ៍នេះជាឱកាសដ៏សំខាន់ដើម្បីរួមគ្នាជំរុញការផ្លាស់ប្តូរ និងកិច្ច​សហប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន។ លោកស្រីបានគូសបញ្ជាក់ថា ក្នុងនាមជា​ស្ពានស​ម្រាប់បង្កើន​ការផ្លាស់ប្តូរប្រជា​ជននិងប្រជាជន ប្រព័ន្ធផ្សព្វផ្សាយមា​នតួនាទី​ដ៏សំខាន់ក្នុងកា​របង្កើនទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក៕











0 comments:

Post a Comment