កាសែត Jerusalem Postបានរាយការណ៍កាលពីថ្ងៃទី១៨ខែមិថុនាថា TelAvivកំពុងស្វែងរកដំណោះស្រាយជាបន្ទាន់ដើម្បីគាំទ្រប្រជាជនដែលរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នារវាងកងកម្លាំងការពារអ៊ីស្រាអែល(IDF) និង
ក្រុមហេសបូឡានៅព្រំដែនលីបង់។គេរំពឹងថាភ្នាក់ងារពាក់ព័ន្ធនឹងដាក់ពង្រាយជំរកគ្រាប់បែកចល័តចំនួន៥០ទៅកាន់ភាគខាងជើងប្រទេសអ៊ីស្រាអែលនៅសប្តាហ៍ក្រោយខណៈពេលដែលកំពុងពន្លឿនដំណើរការនៃការបញ្ចប់ជម្រកជាង១២០ដែលបានរៀបចំពីមុន។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ភាពតានតឹងនៅតាមព្រំដែនលីបង់បានបង្ហាញពីសញ្ញានៃការកើនឡើង ខណៈដែលក្រុមហេសបូឡាបានបង្កើនការបាញ់ផ្លោងនិងការវាយប្រហារដោយ UAV កាន់តែខ្លាំង។ នៅថ្ងៃទី ១៨ខែមិថុនាផងដែរ IDF បានព្រមានអំពីលទ្ធភាពនៃ"ជម្លោះទ្រង់ទ្រាយធំ"ដែលផ្ទុះឡើងបន្ទាប់ពីក្រុម ហេសបូឡាបានចេញផ្សាយវីដេអូបង្ហាញពីទីតាំងយោធានិងស៊ីវិលនៅក្នុងទីក្រុងជាច្រើនរបស់អ៊ីស្រាអែល៕
0 comments:
Post a Comment